ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្តរឿងស្នេហា សង្សារសុំបែក! ខាងប្រុស បញ្ចប់ជីវិត… ដោយខ្សែនីឡុង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោងប្រមាណ ១១ និង ៣០នាទីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានករណីយុវជន​ម្នាក់ បាន​សម្រេចចិត្តបញ្ចប់ជីវិត ដោយធ្វើអត្ត.ឃាត…

ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោងប្រមាណ ១១ និង ៣០នាទីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានករណីយុវជន​ម្នាក់ បាន​សម្រេចចិត្តបញ្ចប់ជីវិត ដោយធ្វើអត្ត.ឃាត ចងក សម្លា.ប់ខ្លួន នៅលើផ្ទះ ព្រោះតែរឿងវិបត្តិស្នេហា ដោយសង្សារសុំបែក​។ យុវជន​រូបនោះ មាន​ឈ្មោះ ផែវ ផាក់ អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

​សាក្សី​និយាយ​ថា ជនរងគ្រោះ ចងកសម្លាប់ខ្លួន ខណៈ​ពេលដែលឪពុកម្តាយ ដេកនៅក្រោម​ផ្ទះ ដោយ​បានយកខ្សែនីឡុង​ពណ៌​ក្រហម ចងក​​ធ្វើ​​អត្ត.ឃាត​សម្លា.ប់​ខ្លួន​នឹងធ្នឹមផ្ទះតែម្តង​។ ករណីនេះដែរ ក្រោយពីបានទទួលព័​ត៌មាន​ភ្លាម កម្លាំងសមត្ថកិច្ច​មូលដ្ឋាន បានរាយការណ៍ទៅជំនាញ ក្រោមការសហការជាមួយគ្រូពេទ្យ ចុះធ្វើការពិនិត្យសាកសព ដោយរកពុំឃើញ​មានស្លាក​​ស្នាម​អ្វី​ ដែលគួរឲ្យសង្ស័យ​លើករណីឃាតកម្មនោះទេ នឹងផ្អែកតាមការអះអាងបញ្ជាក់ពីអាណាព្យាបាល រួមទាំងបងប្អូនក្រុមគ្រួសារ សាច់ញាតិសាកសព គឺសង្ស័យលើយុវជន ឈ្មោះ ផែវ ផាក់ មានវិបត្តិផ្លូវចិត្តរឿងស្នេហា សង្សារសុំបែក ទើបសម្រេចចិត្តបញ្ចប់ជីវិតដូច្នេះ​។ សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យ​តាមប្រពៃណី៕ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ