ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៨ព្រឹកស្អែក ​សម្តេចតេជោសែន​ នឹងទៅបំពេញ​ទស្សនកិច្ចការងារនៅឡាវ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ​​បើគ្មានការប្រែប្រួលនោះទេ​ តាមការអញ្ជើញរបស់លោក ថងស៊ីង ថំាម៉ាវង្ស ​​នាយករដ្ឋមន្រ្តីឡាវ ​នៅវេលាម៉ោង៨ព្រឹកស្អែក ​សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន​ ​នឹង

រាជធានីភ្នំពេញ ​៖ ​​បើគ្មានការប្រែប្រួលនោះទេ​ តាមការអញ្ជើញរបស់លោក ថងស៊ីង ថំាម៉ាវង្ស ​​នាយករដ្ឋមន្រ្តីឡាវ ​នៅវេលាម៉ោង៨ព្រឹកស្អែក ​សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន​ ​នឹង​ដឹកនំាគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅ​បំពេញទស្សនកិច្ច​ការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ​មីនា ២០១៦ ។

គួរបញ្ជាក់ថា​​ បើតាមសេចក្តីជូនព័ត៌មានរបស់​ក្រសួងការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ​​គណៈប្រតិភូអមដំណើររួមមាន​ សម្តេចវិបុលសេនាភក្តី ​​សាយ ឈុំ ​ប្រធាន​ព្រឹទ្ឋសភា​ លោកឧបនាយករដ្ឋមន្រ្តី ​​ហោ ណាំហុង​ ​រដ្ឋមន្រ្តីក្រសួង​ការ​បរទេសនិង​សហប្រតិបត្តិការអន្តរជាតិ​ ​ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន​​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ​​លោកឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ ​​រដ្ឋមន្រ្តីក្រសួងការពារជាតិ​ ​និងសមាជិក​ដទៃទៀត​នៃរាជរដ្ឋាភិបាល ​។

អំឡុងពេលទស្សនកិច្ច ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​​នឹងជួបពិភាក្សាទ្វេភាគីជាមួយ​​លោកនាយករដ្ឋមន្រ្តីឡាវ ​ថងស៊ីង ថំាម៉ាវង្ស ។

បើតាម​សម្តេចតេជោនាយករដ្ឋមន្រ្តី ​ដែលសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook) ​បានបញ្ជាក់ថា ​ទស្សនកិច្ចនេះនឹងផ្តោត​សំខាន់​ពិភាក្សាលើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគីដែល​ នឹងផ្តល់ផល​ប្រយោជន៌​សំរាប់​ប្រជាជននៃប្រទេសទាំងពីរ ​ កម្ពុជា-ឡាវ ៕