ស្រវឹងវាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ
រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញម្នាក់ ខណៈចុះទៅសម្របសម្រួលជម្លោះក្នុងភូមិ ត្រូវជនបង្កម្នាក់ដាល់មួយដៃហើយរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញម្នាក់ ខណៈចុះទៅសម្របសម្រួលជម្លោះក្នុងភូមិ ត្រូវជនបង្កម្នាក់ដាល់មួយដៃហើយរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញម្នាក់ ខណៈចុះទៅសម្របសម្រួលជម្លោះក្នុងភូមិ ត្រូវជនបង្កម្នាក់ដាល់មួយដៃហើយរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះជាមន្ត្រីនគរបាលប៉ុស្តិ៍ឃ្មួញ ខណ្ឌសែនសុខ ចំណែកជនដៃដល់ឈ្មោះ គង់ ផល្លា អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានហៅលោកមេភូមិ៦ ឲ្យមកមើលប្រឡាយទឹកហូរកាត់មុខផ្ទះអត់មានដាក់ប្រព័ន្ធលូត្រឹមត្រូវ ទើបបង្កជាជម្លោះជាមួយលោកមេភូមិ៦ ដោយមានការប្រវាយប្រតប់គ្នា ភ្លាមៗនោះលោកមេភូមិបានទូរស័ព្ទទៅសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍គោលបំណងហៅជនបង្កទៅធ្វើការអប់រំណែនាំ ពេលសមត្ថកិច្ចមកដល់បានហៅជនបង្កទៅ តែជនបង្កមិនព្រមទៅ ខណៈសមត្ថកិច្ចឈរនិយាយសម្របសម្រួលឱ្យភាគីទាំងសងខាង ស្រាប់តែជនបង្កអង្គុយផឹកស្រានៅមុខផ្ទះបានហក់ទៅដាល់ចំមុខនគរបាលមួយដៃហើយបានរត់គេចខ្លួនបាត់តែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃ្មួញ ដើម្បីតាមចាប់ខ្លួនជនបង្កយកមកដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ