ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​កំ​ដៅ​កាន់តែ​ពុះកញ្ជ្រោល ក្អ​យ ចេញ​មុខ​រួម​ដៃ​ជាមួយ​ខ្ញុង វាយបក សឿ សុធា​រ៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

ចប់​ពិធីបុណ្យ​ភ្ជុំ​ភ្លាម រឿងរ៉ាវ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​បញ្ហា​លុយ​តុងទីន រវាង​អ្នកសិល្បៈ​៣​រូប កាន់តែ​ក្តៅ​គគុក ប្រៀប​ដូច​ទឹក​លើ​ច​ង្ក្រា​ន្ត​កំពុង​ពុះកញ្ជ្រោល​យ៉ាង​សន្ធឹក ដែល​អ្នកគាំទ្រ​របស់​តារា​ទាំង​៣ កំពុង​តាមដាន​យ៉ាង​ខ្លាំង​ថា

រាជធានី​ភ្នំពេញ ៖ ចប់​ពិធីបុណ្យ​ភ្ជុំ​ភ្លាម រឿងរ៉ាវ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​បញ្ហា​លុយ​តុងទីន រវាង​អ្នកសិល្បៈ​៣​រូប កាន់តែ​ក្តៅ​គគុក ប្រៀប​ដូច​ទឹក​លើ​ច​ង្ក្រា​ន្ត​កំពុង​ពុះកញ្ជ្រោល​យ៉ាង​សន្ធឹក ដែល​អ្នកគាំទ្រ​របស់​តារា​ទាំង​៣ កំពុង​តាមដាន​យ៉ាង​ខ្លាំង​ថា តើ​រឿង​លុយ​នោះ នរណា​ចោទប្រកាន់​នរណា​ឱ្យ​ពិតប្រាកដ? ។

អតីត​តារា​កំប្លែង​អ្នក​នាង ក្អ​យ បាន​ចេញ​មុខ​ប្រកាស​រួម​ដៃ​ជាមួយនឹង​អ្នក​នាង ខ្ញុង ត្រៀម​វាយបក​ទៅ​កាន់​អ្នក​នាង សឿ សុធា​រ៉ា វិញ ពាក់ព័ន្ធ​នឹង​លុយ​តុងទីន​។ ដូច​ទៅ​នឹង​អ្នក​នាង ខ្ញុង ដែរ អ្នក​នាង ក្អ​យ បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​ធ្វើការ​កិច្ច​ការ​តាម​ផ្លូវច្បាប់​ជាមួយ​អ្នក​នាង សឿ សុធា​រ៉ា ដើម្បី​ទាមទារ​កិត្តិយស និង​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​មក​វិញ​។

នាង​ក្អ​យ គឺជា​អតីត​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​កាលពី​អំឡុង​១០​ឆ្នាំ មានឈ្មោះ​ពិត​ថា ជួន ចាន់​រតនា ដែល​បច្ចុប្បន្ន​មាន​ងារ​ជា​ជំទាវ​ផង​នោះ បាន​ប្រកាស​ត្រៀមខ្លួន​ចាត់ចែង​តាម​ផ្លូវច្បាប់​ទៅ​លើ​តារា​សម្តែង​អ្នក​នាង សឿ សុធា​រ៉ា ដែល​បាន​ចោទប្រកាន់​ថា រូប​នាង (​ក្អ​យ​) នៅ​ជំពាក់​លុយ​តុងទីន ។

អ្នក​នាង​ក្អ​យ បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​មាន​ខ្លឹមសារ​ថា « ប៉ុន្មាន​ថ្ងៃនេះ អាណិត​តារា​ជើង​ចាស់​ម្នាក់​ដែល​មាន​សតិ​ដូច​ជា​មិនសូវ​គ្រប់​ណាស់ ទើប​មិន​តបត តែ​ចង់​រំលឹក​ដាស់តឿន អ្នក​នាង​ថា ភ្ជុំ​ចប់​ហើយ ខ្ញុំ​នឹង​ស្រី​ញុ​ង បាន​ត្រៀមខ្លួន​រួច​ហើយ ចុះ​អ្នក​នាង​វិញ​ត្រៀមខ្លួន​ហើយ​រឺ​នៅ? សង​កិត្តិយស និង​ភាព​ត្រឹមត្រូវ​ខ្ញុំ​មក​វិញ ណា​សម្លាញ់​» ។

សារ​របស់​អ្នក​នាង ក្អ​យ នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​នាង សឿ សុធា​រ៉ា បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​វាយប្រហារ​ចំ​ៗ​ឈ្មោះ​តារា​ពីរ​ដួង គឺ អ្នក​នាង ក្អ​យ និង នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ឱ្យ​ជួយ​ដោះស្រាយ​លុយ​តុងទីន​ដែល​មិន​មាន​ទាន់​ទូទាត់​អស់​ឱ្យ​រូប​នាង​។

ការ​បើក​ចំពោះ​ពី​កូន​តុងទីន​ទាំង​ពីរ​ខាងលើ​របស់​អ្នក​នាង សឿ សុធា​រ៉ា នេះ​ដែរ បន្ទាប់​ពី​នាង​បាន​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​កូន​តុងទីន​នាង​ដទៃ​ទៀត ក្នុង​នោះ​ក៏​មាន​តារា​កំប្លែង​នាង ពី​ន ផង​ដែរ បាន​ចេញ​មុខជា​សាធារណៈ​អោយ​អ្នក​នាង សង​លុយ​តុងទីន​ដែល​នៅ​សេសសល់​នេះ​ដូច​គ្នា​។

យ៉ាងណា បន្ទាប់​ពី​ការ​ប្រកាស​របស់​អ្នក​នាង សឿ សុធា​រ៉ា ខាងលើ​នេះ អ្នក​នាង ខ្ញុង បាន​បង្ហោះ​សារ​ផ្លោះ​ពាក្យ​សម្តី​ទៅ​វិញ​ទៅ​មក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ចុង​ក្រោយ​នេះ គេ​ទើបតែ​ឃើញ​នាង ក្អ​យ ក៏​ទើបតែ​ចេញ​មុខ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​នាង សឿ សុធា​រ៉ា វិញ​។

ជា​ការ​កត់សម្គាល់​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​លុយ​តុងទីន​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ភាគី​ខាង​ណា​ជា​អ្នក​ខុស និង​ភាគី​ខាង​ណា​ជា​អ្នក​ត្រូវ​នោះ​ឡើយ? តែ​យ៉ាងណា បើ​ក្រ​ឡែក​មើលទៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង សឿ សុធា​រ៉ា វិញ បាន​បង្ហោះ​សារ​ដ៏​គួ​អោយ​កត់សម្គាល់​មួយ​នៅ​ថ្ងៃនេះ​ថា ជីវិត​មនុស្ស​ទាំងអស់​ខំប្រឹង​ទាំង​យប់​ទាំង​ថ្ងៃ ទាំង​ភ័យ​ទាំង​ក្លាហាន តើ​ក៏​ព្រោះតែ​អ្វី? បើ​ថា ដើម្បី​ក្រពះ ពួក​យើង​ត្រូវ​ទទួលស្គាល់​គ្រប់​គ្នា​ថា យើង​ត្រូវការ​អាហារ​មក​ទ្រទ្រង់​ជីវិត​យើង​រស់​បន្ត តើ​ក្នុង​មួយ​ថ្ងៃ​ពួក​យើង​ហូប​អាហារ​ចំនួន​ប៉ុន្មាន​ពេល​បងប្អូន 3​ពេល 4​ពេល 5​ពេល ឬ​ក៏​10​ពេល? ហេតុ​អ្វី​អ្នកខ្លះ​ត្រូវ​តែ​លោភលន់​ម្ល៉េះ? ខ្ញុំ​ធ្វើ​​បុណ្យ​​​1​រៀល​ខ្មែរ​ក្តី សុំ​មេត្តា​កុំអោយ​ខ្ញុំ​ជួប​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ