សម្តេចតេជោសែន សម្រេចផ្តល់បា្រក់បំណាច់ប្រចំាខែជូនចៅក្រម និងព្រះរាជអាជ្ញា
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩មីនាម្សិលមិញ បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩មីនាម្សិលមិញ បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩មីនាម្សិលមិញ បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ។
បើតាមអនុក្រឹត្យលេខ៣៩អនក្រ.បក បានឲ្យដឹងថា អនុក្រឹត្យនេះមានគោលបំណងរៀបចំនិងកំណត់ប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញាដើម្បីធានាបាននូវប្រសិទ្ឋភាពនិងការបង្កើនផលិតភាពក្នុងប្រព័ន្ឋយុត្តិធ៌ម ព្រមទាំងការធានានូវសមធ៌មនិងសង្គតិភាពក្នុងប្រព័ន្ឋបៀវត្សអនុលោមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
ប្រាក់បំណាច់ចៅក្រមនិងព្រះរាជអាជ្ញារួមមាន៖ ប្រាក់បំណាច់មុខងារចៅក្រមនិងព្រះរាជអាជ្ញា ប្រាក់បំណាច់ឈ្នួលផ្ទះ ប្រាក់បំណាច់អធិមូលជីវភាព ប្រាក់បំណាច់សម្រាប់ផ្លាស់ប្តូរទីតាំងការងារ ប្រាក់ថ្លៃព្យាបាលនៅក្នុងមន្ទីរពេទ្យ និងប្រាក់ឧបត្ថម្ភសម្រាប់ព្យាបាលជំងឺប្រចាំកាយរយៈពេលយូររបស់ចៅក្រមនិងព្រះរាជអាជ្ញា ។
ប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ មេសា ២០១៦តទៅរួមមាន៖
០១-ប្រធានតុលាការកំពូលនិងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ១០លានរៀល
០២-អនុប្រធានតុលាការកំពូល ប្រធានសភានៃតុលាការកំពូល អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល ប្រធានសាលាឧទ្ឋរណ៍ និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ឋរណ៍ ៤លាន៥សែនរៀល
០៣-ចៅក្រមតុលាការកំពូល ព្រះរាជអាជ្ញាអមតុលាការកំពូល អនុប្រធានសាលាឧទ្ឋរណ៍ ប្រធានសភានៃសាលាឧទ្ឋរណ៍និងអគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ឋរណ៍ ៤លានរៀល
០៤-ចៅក្រមសាលាឧទ្ឋរណ៍ ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាឧទ្ឋរណ៍ ព្រះរាជអាជ្ញាអមសាលាដំបូងនិងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធ៌ម ៣លាន៥សែនរៀល
០៥-អនុប្រធានសាលាដំបូង ប្រធានតុលាការជំនាញនៃសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង ៣លាន២សែនរៀល
០៦-ចៅក្រមសាលាដំបូង ៣លានរៀល
០៧-ចៅក្រមកម្មសិក្សានិងព្រះរាជអាជ្ញារងកម្មសិក្សា ១លាន៥សែនរៀល ៕
ចែករំលែកព័តមាននេះ