រាជធានីភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីសហជីពនឹងត្រូវគណៈអចិន្រ្តៃយ៍រដ្ឋសភាលើកយកមកពិភាក្សានិងអនុម័តនៅថ្ងៃទី១១ មីនា មុនពេលដាក់បញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាពេញអង្គនាពេលខាងមុខ ។
នេះបើយោងតាមប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធ៌មនៃរដ្ឋសភា លោក ប៉ែន បញ្ញា ដែលបា្រប់ក្រុមអ្នកកាសែតនៅវិមានរដ្ឋសភាមុននេះបន្តិច ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាល លោក អ៊ិត សំហេង ។ ដោយឡែកបើតាមលោករដ្ឋមន្រ្តីក្រសួងការងារបានឲ្យដឹងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលមាន១៧ជំពូក ១០០មាត្រានោះ គឺខាងក្រសួងបានកែសម្រួលពាក្យពេចន៍មួយចំនួនតាមការទាមទាររបស់តំណាងថៅកែរោងចក្រនិងសង្គមស៊ីវិល ប៉ុន្តែមិនកែមាត្រាទំាងស្រុងនោះទេ ៕
ចែករំលែកព័តមាននេះ