រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋដែលរងប៉ះពាល់ដីនៅតំបន់ជ្រោយចង្វាចំនួន១០០នាក់ នាព្រឹកថ្ងៃទី១០ មីនា ២០១៦ នេះ បាននាំគ្នាមកដាក់ញត្តិនៅរដ្ឋសភា ដើម្បីតវ៉ាប្រឆាំងគម្រោងរបស់សាលារាជធានីភ្នំពេញ ។
ក្នុងនោះ ពួកគាត់នឹងព្រាងអនុក្រឹត្យស្នើសុំឱ្យរាជរដ្ឋាភិបាល ផ្តល់ដីទំហំ២៨០ហិកតា ក្នុងតំបន់ជ្រោយចង្វា, ភូមិជ្រោយចង្វា, សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប ដែលជាដីលំនៅឋាន, ដីដំណាំ និងដីស្រែដែលពួកគាត់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ហើយត្រូវបានចាត់ទុកថា ជាសម្បត្តិរបស់សាលារាជធានីភ្នំពេញ សម្រាប់ជួលឱ្យក្រុមហ៊ុន «អូស៊ីអាយស៊ី» ធ្វើការអភិវឌ្ឍន៍ជាទីក្រុងរណប ជ្រោយចង្វានោះ ។
គួរបញ្ជាក់ថា បន្ទាប់ប្រជាពលរដ្ឋដាក់ញត្តិនៅរដ្ឋសភាហើយ នឹងបន្តទៅដាក់នៅព្រឹទ្ធសភា និងក្រសួងមហាផ្ទៃផងដែរ ។
ចែករំលែកព័តមាននេះ