ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​រលួយ​អសោចិ៍ ត្រូវ​គេ​ប្រទះ​ក្នុង​ព្រៃ​កោះ​សំពោច

8 ឆ្នាំ មុន

កាលពី​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​៩ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ព្រៃ​កោះ​សំពោច ខាងកើត​សាលា​ហ្វឹកហ្វឺន​ប្រហែល​៧០០​ម៉ែត្រ ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​៩ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ព្រៃ​កោះ​សំពោច ខាងកើត​សាលា​ហ្វឹកហ្វឺន​ប្រហែល​៧០០​ម៉ែត្រ ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ មាន​សភាព​ស្អុយរលួយ​ទៅ​ហើយ តែ​បុរស​នោះ​ក៏​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ MICHAEL James ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ សញ្ជាតិ​អង់គ្លេស ។

សមត្ថកិច្ច​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ ដើម្បី​រង់ចាំ​អ្នកជំនាញ​ចុះ​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ដើម្បី​កំណត់​ថា ជា​ករណី​អ្វី នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា នេះ​។