ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោខ្លី​វិទ្យាសាស្ត្រ​កាត់​បន្ថយ​ហានិភ័យ​អត់​មានកូន​ពី​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន

8 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​បាន​ច្នៃ​បង្កើត​ទម្រង់ការពារ​ពី​វិទ្យុសកម្ម​ទូរស័ព្ទ ។ តាម​រយៈ​ការ​សិក្សា​បង្ហាញ​ថា ជីពចរ​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក​អាច​កាត់​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​របស់​បុរស ។ ខោខ្លី​វិទ្យាសាស្ត្រ​នោះ​មានឈ្មោះថា

អ្នក​វិទ្យាសាស្ត្រ​បាន​ច្នៃ​បង្កើត​ទម្រង់ការពារ​ពី​វិទ្យុសកម្ម​ទូរស័ព្ទ ។ តាម​រយៈ​ការ​សិក្សា​បង្ហាញ​ថា ជីពចរ​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិ​ក​អាច​កាត់​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​របស់​បុរស។ ខោខ្លី​វិទ្យាសាស្ត្រ​នោះ​មានឈ្មោះថា Crown Jewels Underwear មាន​តម្លៃ ៣២,៦១​ដុល្លារ ដែល​ផ្នែក​ខ្លះ​ធ្វើ​ពី​បន្ទះ​ប្រាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជីពចរ ។

វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​អា​ល្លឺ​ម៉​ង់​៤​រូប​ដែល​ត្រូវ​បាន​គេ​ពី​ពណ៌នា​ថា មាន​ភាព​ទន់​នៅ​លើ​ស្បែក​នៅ​ពេល​ផ្តល់​ការ​ការពារ​ក្នុង​កម្រិត​មួយ​ចំនួន ។ លក្ខណៈ​ពិសេស​របស់​ជាតិ​ប្រាក់​របស់​ខោ​គឺ​ផ្តល់​ភាព​ទន់ភ្លន់​ដល់​ស្បែក​ពេល​ស្លៀក និង​ជួយ​ការពារ​ពី​វិទ្យុសកម្ម​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ ។

អ្នក​ស្រាវជ្រាវ​ទាំង​អស់នោះ​សុទ្ធតែ​ជា​និស្សិតបញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Munich Business School គឺ​លោក Peer Boy Mattiesen អាយុ​៣៤​ឆ្នាំ​, Daniel Harter អាយុ​៣១ឆ្នាំ​, Nick Piepenburg អាយុ​៣១​ឆ្នាំ​និង​លោក Berno Delius ក៏​អាយុ​៣១​ឆ្នាំ ៕