ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុតសម្តែងរឿងទុំទាវ ត្រូវបាន​ Troll ​ពេញហ្វេសប៊ុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ក្រោយពីមានការចែកចាយយ៉ាងផុសផុស នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ ស្តីពីផ្នែកខ្លះ​នៃឈុត​សម្តែង​ខ្លីមួយនៅក្នុងរឿងទុំទាវកម្មវិធីប្រលង Miss Grand Cambodia កាលពីពេលយប់មិញ បង្កឱ្យមានការសើចចំអក…

រាជធានីភ្នំពេញ​៖ ក្រោយពីមានការចែកចាយយ៉ាងផុសផុស នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ ស្តីពីផ្នែកខ្លះ​នៃឈុត​សម្តែង​ខ្លីមួយនៅក្នុងរឿងទុំទាវកម្មវិធីប្រលង Miss Grand Cambodia កាលពីពេលយប់មិញ បង្កឱ្យមានការសើចចំអក ត្រង់ឈុតទាវចាក់ស.ម្លា.ប់ខ្លួន តាមតួអង្គនេនទុំ។

អ្វីដែលចាប់អារម្មណ៍នោះ គឺឈុតសម្តែង ត្រូវបានយកមកកាត់ត និងត្រូលលេង ដោយអ្នកកាត់តមួយក្រុមនោះ បាន​យក​រូបភាពត្រង់ឈុតនាងទាវ ដកកាំបិតចាក់ស.ម្លា.ប់ខ្លួន រួចដេកស្លា.ប់ នៅលើទុំ យកមកធ្វើជារឿងសើចចំអក (troll) និងបាន​នាំគ្នារិះគន់តៗគ្នា ពេញបណ្តាញហ្វេសប៊ុក​ថា «តួស្រីដូចខ្វះកន្លែងដេកស្លា.ប់!»។

ចំណុចនេះ គឺថាអ្នកលេងបណ្តាញសង្គមខ្លះ បានចែករំលែក និងសើច​ត្រង់កន្លែង តួនាងទាវ ដេកស្លា.ប់នោះ គឺនៅលើ​ចន្លោះភ្លៅរបស់តួទុំ ដែលអាចនិយាយបានថា ស្លា.ប់លើសំខាន់របស់ទុំ។ ឈុតឆាកនេះ ធ្វើ​ឲ្យ​គេនាំសើច និងបានលើកឡើង​ថា នាងទាវ ដូចខ្វះកន្កែងដេកស្លា.ប់។ រូបភាពនេះ មិនត្រឹមតែទស្សនិកជន​ក្នុងស្រុកទេ ពោលក៏មានទស្សនិកជន​ប្រទេសជិត​ខាង ក៏យកទៅត្រូលសើចចំអកផងដែរ។

ពាក់ព័ន្ធបញ្ហាខាងលើ​ អ្នករៀបចំកម្មវិធីសម្តែងឈុតឆាកនេះ លោក អ៊ិន សុភិន បានចាត់ទុកការយករូបភាព​ឈុតសម្តែង​ទៅត្រូល នាពេលនេះ គ្រាន់តែជាការលេងសើច និងចង់ល្បីប៉ុណ្ណោះ។

លោកបានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចថា ការយករូបនេះ ទៅត្រូល គឺគ្រាន់គេលេងសើច ព្រោះវាប្លែក។ ចំណែកឈុតសម្តែងពេញរបស់គេល្អ និងមានអ្នក​គាំទ្រច្រើន។

លោកថា គេយកចំណុចតូចមួយ មកត្រូលលេងសើច តែមិនមើលសកម្មភាព ពេលសម្តែង និងផ្សាយផ្ទាល់​នោះ គឺមានគេចូលខំមិន សសើរច្រើន។ បើសូម្បីបរទេស ក៏គេចូលមើល។

លោកបញ្ជាក់ថា ឈុតនេះ គឺគ្រាន់តែបេក្ខនារី មកពីខេត្តត្បូងឃ្មុំ ចង់សម្តែងឈុតក្នុងរឿងទុំទាវ ដោយបង្ហាញ​សម្លៀកបំពាក់​សម័យកាលនោះ។ ប៉ុន្តែអ្នកត្រូល ចាំយកអ្វីដែលប្លែក ដើម្បីយកទៅត្រូលលេងសើចប៉ុណ្ណោះ។

លោកបន្ថែមថា ការសម្តែងរបស់គេ គឺមានក្បួនខ្នាតត្រឹមត្រូវ គ្រាន់តែពេលខ្លះ ការសម្តែងទៅ វាចៃដន្យ ហើយអ្នកត្រូល ចាំតែយកត្រូល ដោយចង់អោយខ្លួនល្បី។

យ៉ាងណាក៏ដោយ បើតាមលោក អ៊ិន សុភិន កម្មវិធី Miss Grand Cambodia ឆ្នាំទី២ នាពេលនេះ គឺមានការគាំទ្រច្រើន ហើយក្រុមការងារលោក បានខិតខំខ្លាំង ព្រោះធ្វើដើម្បីខ្មែរ។

លោកថា ជាក់ស្តែង គ្រាន់តែលោក បានដាក់អោយមានការបោះឆ្នោតតាមប្រព័ន្ធអនឡាញ នូវឈុតតំណាងខេត្ត និងតំណាងជាតិ តែមួយថ្ងៃនេះ ឃើញមានអ្នក like និង Share ច្រើន ខណៈពេលកំពុង live តាមហ្វេសប៊ុកនោះ មានអ្នកចូលទស្សនា​ប្រមាណ ១៧០k៕ សុខ វាសនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ