រកឃើញឈើខុសច្បាប់ជាង១ម៉ឺនម៉ែត្រគូបនៅក្នុងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ
ខេត្តមណ្ឌលគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ឆ្លងតាមការចុះពិនិត្យផ្ទៀងផ្ទាត់របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយ
ខេត្តមណ្ឌលគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ឆ្លងតាមការចុះពិនិត្យផ្ទៀងផ្ទាត់របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយ
ខេត្តមណ្ឌលគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ឆ្លងតាមការចុះពិនិត្យផ្ទៀងផ្ទាត់របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយលោនាឧត្តមសេនីយ៍ សៅ សុខា កាលពីរសៀលថ្ងៃទី០៨មីនាម្សិលមិញនោះ គណៈកម្មការជាតិបានរកឃើញឈើខុសច្បាប់ជាង១ម៉ឺនម៉ែត្រគូប និងឈើមានច្បាប់ជាង៧០០ម៉ែត្រគូបនៅក្នុងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមា ។
សេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនកសិកម្មខ្មែរអង្គរនេះ បានត្រូវរាជរដ្ឋាភិបាលដកយកអាជ្ញាប័ណ្ណជាងមួយឆ្នាំមកហើយ ប៉ុន្តែក្រុមហ៊ុននេះបានទទួលសិទ្ឋិដេញថ្លៃទិញឈើដែលសមត្ថកិច្ចរឹបអូសបានយកមកស្តុកទុកដើម្បីបញ្ចេញលក់បន្ត ៕
ចែករំលែកព័តមាននេះ