ភ្ញៀវទេសចរសម្តែងក្តីរីករាយ ខណៈរាជរដ្ឋាភិបាលបើកឱ្យទេសចរណ៍ឡើងវិញ ដោយអនុវត្តតាមវិធានការ
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ភ្ញៀវទេសចរណ៍បានសម្ដែងការសប្បាយរីករាយ និងភ្ញាក់ផ្អើល
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ភ្ញៀវទេសចរណ៍បានសម្ដែងការសប្បាយរីករាយ និងភ្ញាក់ផ្អើល
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ភ្ញៀវទេសចរណ៍បានសម្ដែងការសប្បាយរីករាយ និងភ្ញាក់ផ្អើល នៅពេលទៅទស្សនាប្រាសាទនានា នៅតាមរមណីយដ្ឋានអង្គរវត្ត នារដូវបុណ្យភ្ជុំបិណ្ឌ ខណៈដែលមានការរៀបចំបរិស្ថានយ៉ាងស្អាត និងទេសភាពគួរឱ្យគយគន់។
លោក សំ ដែលជាភ្ញៀវទេសចរណ៍ មកពីខេត្ដបាត់ដំបង បានលើកឡើងថា ក្នុងពេលដែលប្រទេសជាតិជួបបញ្ហាជំងឺកូវីដ-១៩ ពួកគាត់បានផ្អាកដើរកម្សាន្ដមួយរយៈ រហូតដល់ពេលរាជរដ្ឋាភិបាលបានបើកផ្លូវ និងបើកទេសចរណ៍ឡើងវិញ ទើបពួកខ្ញុំនាំក្រុមគ្រួសារមកដើរលេងកម្សាន្ត និងទស្សនាប្រាសាទអង្គរវត្ត ឃើញថា មានទិដ្ឋភាពស្រស់ស្អាតប្លែកជាងលើកមុនៗ ដោយមានការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណ្ឌភាពដ៏ល្អស្អាត។ ក្នុងនោះរួមមាន ការរុះរើតូបលក់ដូរនៅតំបន់ខាងលិចអង្គរ រៀបចំសួនច្បារ និងដាំដើមឈើបន្ថែម ព្រមទាំងការស្ថាបនា និងកែលម្អផ្លូវថ្នល់ជាច្រើនកន្លែង ដែលពួកគាត់មិនធ្លាប់ឃើញកន្លងមក ។
លោកបានបន្តថា នៅមុខប្រាសាទអង្គរវត្ត ក៏ឃើញមានរៀបចំការពារ ដោយកម្លាំងសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរអប្សរា ដើម្បីការពារ ជំងឺកូវីដ-១៩ តាមវិធានការរាជរដ្ឋាភិបាលបាល និងក្រសួងសុខាភិបាលផងដែរ។
ចំណែកអ្នកស្រី សុភ័ក្ត្រ មកពីខេត្តកំពង់ចាម បានលើកឡើងថា ពួកគាត់បាននាំក្រុមគ្រួសារចូលមកដល់ខាងមុខអង្គរវត្ត ក្នុងបរិវេណរមណីយដ្ឋានអង្គរ ក្នុងនោះមានឃើញការដាំផ្កាចម្រះ និងរៀបចំផ្លូវដើរលម្អដោយដើមឈើ និងផ្កាផ្ញីគ្រប់ប្រភេទ។ ជាងនោះទៅទៀត ការដើរកម្សាន្ដនៅក្នុងវិបត្ដិជំងឺកូវីដ-១៩ នេះ នៅក្នុងរមណីយដ្ឋានអង្គរវត្ត ត្រូវបានរៀបចំការពារជំងឺកូវីដ-១៩ តាមវិធានការរាជរដ្ឋាភិបាលបាល និងក្រសួងសុខាភិបាលផងដែរ។ ពួកគាត់ បានសម្ដែងនូវទឹកមុខសប្បាយរីករាយ ក្រោយពេលឃើញប្រាសាទអង្គរវត្ដអភិវឌ្ឍស្អាត និងមានភ្ញៀវទេសចរទៅទស្សនាច្រើនឡើងវិញនេះ។
លោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់នៅក្នុងរមណីយដ្ឋានអង្គរវត្ត បានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា នេះថា ការបើកឱ្យចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អ អនាម័យ ដោយដាក់ទឹកអាកុល ស្គែនឃ្យូអរកូដ វាស់កំដៅ ពាក់ម៉ាស់នៅតាមផ្លូវចូលទស្សនាប្រាសាទ តាមណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាល មុនឱ្យភ្ញៀវចូលទស្សនា ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
លោកបានបន្ដថា នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ នឹងមានអ្នកទេសចរណ៍ទៅទស្សនាប្រាសាទអង្គរកាន់តែច្រើនឡើង ខណៈដែលថ្ងៃបិណ្ឌទី១៤ មានអ្នកទៅកម្សាន្ដប្រមាណមួយថ្ងៃ២ពាន់នាក់ បន្ទាប់ពីអាជ្ញាធរសម្រេចបើកក្រុងសៀមរាប ឱ្យមានការចេញ-ចូលឡើងវិញផងដែរ ៕
ចែករំលែកព័តមាននេះ