ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌពលរដ្ឋដើរលេងនៅមាត់សមុទ្រ និងមណ្ឌលគិរីច្រើន

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានចំនួន ៨ កន្លែងដែលជាគោលដៅទេសចរណ៍សំខាន់ៗ ដែលពលរដ្ឋបានដើរកម្សាន្តនៅក្នុងឱកាសដែលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែមកជិតដល់នេះ ។ លោក ថោង ខុន…

រាជធានីភ្នំពេញ ៖ មានចំនួន ៨ កន្លែងដែលជាគោលដៅទេសចរណ៍សំខាន់ៗ ដែលពលរដ្ឋបានដើរកម្សាន្តនៅក្នុងឱកាសដែលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែមកជិតដល់នេះ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី ១ នៃខែតុលាមានចំនួន ១១៦,៨១៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១១៣,៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,៩៦៣ នាក់ ។

Picture

គោលដៅសំខាន់ៗដែលពលរដ្ឋបានដើរកម្សាន្តមាន រាជធានីភ្នំពេញចំនួន ២៥,៩៣៤ នាក់  ខេត្តកំពតចំនួន ២៤,៧៣២ នាក់ ខេត្តព្រះសីហនុ ចំនួន ១៥,១៧២ នាក់ ខេត្តកែបចំនួន ៩,២៦៦ នាក់ ខេត្តបាត់ដំបងចំនួន ៦,៧៥២ នាក់ ខេត្តកណ្តាលចំនួន ៤,៦១៦ នាក់ ខេត្តពោធិ៍សាត់ចំនួន៤,៥៧៩ នាក់ និងខេត្តមណ្ឌលគិរីទទួលបានចំនួន ៤,២៤៩ នាក់ ។ តាមលោករដ្ឋមន្រ្តី តួលេខនេះបន្តកើនឡើងប្រមាណ ១៤.៤៦,% ធៀបនឹងសប្តាហ៍កន្លងមក ។ 

Picture

លោក ថោង ខុន ថាពលរដ្ឋមួយចំនួន និងកម្មករ កម្មការីនៅរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតនាចុងសប្តាហ៍នេះ ហើយអាចបន្តស្នាក់នៅរហូតដល់ចុងសប្តាហ៍ក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារថ្ងៃឈប់សម្រាកអាចនឹងមានរយៈពេលវែងរហូតដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ ។ លោកថា រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ បានបង្កើនសហការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) ទៅដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់ ៕

Picture
Picture