ខេត្តកំពង់ស្ពឺ ៖ លោកនេនមួយឣង្គបួសជាច្រើនឆ្នាំនៅឯតាកែវ បានត្រឡប់មកលេងផ្ទះបងធម៌នៅខេត្តកំពង់ស្ពឺ តែបែរជាចាប់រំលោភក្មេងស្រីជាឣនីតិជន ពេលបែកការណ៍ត្រូវសមមត្ថកិច្ចឃាត់ខ្លួន និងចាប់ផ្សឹកចាត់ការតាមច្បាប់ ដែលករណីនេះកើតឡើងកាលពីម៉ោង០៣ និង១០នាទីរសៀលថ្ងៃទី០៦ មីនា ២០១៦ ស្ថិតនៅចំណុចភូមិម្កាក់ ឃុំធម្មតាឣរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យខាងលើឈ្មោះនួន ចន្ថន (ហៅស្នា) ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នបួសជាសង្ឃនៅវត្តប្រាសាទ ក្នុងស្រុកសំរោងយោង ខេត្តតាកែវ ។
សមត្ថកិច្ចឱ្យដឹងនៅល្ងាចថ្ងៃទី៧ កុម្ភៈ ២០១៦ ថា មុនពេលកើតហេតុ ជនសង្ស័យរូបនេះបានមកលេងផ្ទះបងធម៌ឈ្មោះគង់ សុថារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ លុះនៅវេលាខាងលើ ជនសង្ស័យឈ្មោះនួន ចន្ថន បានចាប់រំលោភភេទស្រីអាយុ៩ឆ្នាំម្នាក់ នៅចំណុចក្នុងផ្ទះឈ្មោះសឿន ភេទស្រី ភេទអាយុ៥៣ឆ្នាំ ។ ពេលធ្វើសកម្មភាពរំលោភ ត្រូវក្មេងស្រីរងគ្រោះរើរួច ហើយបានរត់ទៅប្រាប់បងប្អូនប្តឹងសមត្ថកិច្ច ។
លោកវរសេនីយ៍ទោ ឃុត សុផល ឣធិការនគរបាលស្រុកសំរោងទង ក៏បានឱ្យដឹងដែរថា ក្រោយទទួលបណ្តឹងហើយ កម្លាំងរបស់លោកបានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ។ ក្រោយឃាត់ខ្លួនសួរនាំ ជនសង្ស័យសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីពិតប្រាកដមែន ។
ចែករំលែកព័តមាននេះ