ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ឥត​ខ្ចោះ​៨​យ៉ាង​របស់ Huawei Mate 8 ធ្វើ​ឱ្យ​អតិថិជន​សរសើរ​មិន​ដាច់​ពី​មាត់

8 ឆ្នាំ មុន

Huawei គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ​3 ក្នុង​ពិភពលោក និង​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែល​បាន​និង​កំពុង​ប្រកួតប្រជែង​ខ្លាំង ដោយ​មានការ​គាំទ្រ​ពី​ម្ចាស់​ហាង​គ្រប់​ទីកន្លែង និង​ទទួល​នូវ​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អតិថិជន

Huawei គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ​3 ក្នុង​ពិភពលោក និង​ជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែល​បាន​និង​កំពុង​ប្រកួតប្រជែង​ខ្លាំង ដោយ​មានការ​គាំទ្រ​ពី​ម្ចាស់​ហាង​គ្រប់​ទីកន្លែង និង​ទទួល​នូវ​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អតិថិជន​នៅ​កម្ពុជា​នៅ​ទូ​ទាំង​25​ខេត្ត​-​ក្រុង បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ពិសេស​8​យ៉ាង នា​ថ្ងៃ​ទី​20 កុម្ភៈ ថ្មី​ៗ​នេះ នោះ​គឺ Huawei Mate 8 ដែល​ជា​ស្មា​ត​ហ្វូ​ន​សម័យ​ទំនើប សមត្ថភាព​កំពូល​ប្រចាំឆ្នាំ​2016 ដែល​ធ្វើ​ឱ្យ​អតិថិជន​សរសើរ​មិន​ដាច់​ពី​មាត់ និង​ប្រាកដជា​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ «​មិត្តភក្តិ​» ឬ «​ដៃគូ​អាជីវករ​» ថ្មី​ៗ​ទាំង​ក្នុង​ជីវិត​និ​ការ​រកស៊ី​ប្រចាំ​ថ្ងៃ​។

១-​សុវត្ថិភាព​ខ្ពស់ ងាយស្រួល​ប្រើ និង​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ
Huawei Mate 8 សូម​ណែនាំ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ស្កេ​ន​ម្រាមដៃ​ថ្មី​ជំនាន់​ទី​2 ជាមួយ​បច្ចេកវិជ្ជា​ការពារ​ល្អ​ឥត​ខ្ចោះ ផ្តល់​នូវ​សុវត្ថិភាព​ខ្ពស់​ជាង​មុន ។ ការ​រចនា​សេន​ស័​រ​ថ្មី បាន​បង្កើន​ល្បឿន​ដោះ​សោ 100% ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា​ទុក​រូបថត វី​ដេ​អូ ឯកសារ និង​មានមុខ​ងារ​ជា​ច្រើន​ទៀត ដោយ​ប្រើ​ក្រ​យ៉ៅ​ដៃ​យ៉ាង​ងាយស្រួល និង​លឿន​បំផុត​ត្រឹមតែ​0.5 វិនាទី សម្រាប់​ថត​សែ​ល​ហ្វី​លើក​ទូរស័ព្ទ និង​បិទ​ម៉ោង​រោទ៍​។

២-​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ថតរូប
ជាមួយ​កាមេរ៉ា​សេន​ស័​រ​ស៊េរី​ថ្មី​ដ៏​មាន​អានុភាព​កាមេរ៉ា​ក្រោយ​ទំហំ 16MP កាមេរ៉ា​មុខ​ទំហំ 8MP និង​មុខងារ​កាមេរ៉ា​ដ៏​ឆ្លាត​វៃ​ដូច​ជា ការ​ចាប់​លំនឹង​រូបភាព (OIS) និង​សេន​ស័​រ​ចាប់​រួប​ភាព (ISP) ស៊េរី​ថ្មី​របស់ Huawei ធ្វើ​ឲ្យ​ទូរស័ព្ទ Mate 8 អាច​ផ្តិច​យក​គ្រប់​រូបភាព​បាន​យ៉ាង​ច្បាស់​ល្អ​ឥត​ខ្ចោះ​។ Mate 8 បន្ថែម​នូវ​បច្ចេកវិទ្យា Focus បាន​លឿន (Fast and All-focus) ថត​ច្បាស់​ក្នុង​ទី​ងងឹត (Low light situation) ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ៗ កំរិត​អាជីព​ថត​បាន​លឿន មុខងារ​ថត​វី​ដេ​អូ​យឺត​ៗ (Slow motion) មុខងារ​ថត​វី​ដេ​អូ​លឿន (Time-lapse)  និង​បំពាក់​នូវ​មុខងារ​ជា​កាមេរ៉ា​អាជីព (Professional functions) ដូច​ជា ការ​ជ្រើសរើស ISO, S, EV, AF, WB… ស្មើនឹង​លោក​អ្នកមាន​កាមេរ៉ា​អាជីព នៅ​ជាប់​ខ្លួន​។

៣-​រូបរាង​រចនា​ឡើង​យ៉ាង​ឆើតឆាយ និង​ល្អ​ឥត​ខ្ចោះ
ទូរស័ព្ទ Huawei Mate 8 រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត ភ្លឺ​រលោង មាន​អេ​ក្រង់​ការពារ​ពន្លឺ​ទំហំ​6​អ៊ី​ញ ដ៏​គួរ​ឲ្យ​ទាក់ទាញ ជាមួយ​កម្រិត​ពណ៌​ដិត​95​ភាគរយ ទូរស័ព្ទ​មាន​ទំហំ​ស្តើង​ស្រាល និង​អេ​ក្រង់​ធំ​ងាយស្រួល​ប្រើ​។ លើស​ពី​នេះ ជ្រុង​មុខកាត់ 2.5D មាន​រាង​កោង​ផលិត​ពី​លោហៈ អាលុយមីញ៉ូម មាំ​ធុន ដូច​ដែកថែប ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​កាន់តែ​ស្រស់​ស្អាត ភ្លឺ​រលោង និង​ងាយស្រួល​កាន់ ។

៤-​រចនា​ឡើង​សម្រាប់​តំរូវការ​អាជីវកម្ម​យ៉ាង​ល្អ​ឥត​ខ្ចោះ
បន្ថែម​លើ​បច្ចេកវិជ្ជា​ថ្មី​ៗ​ជា​ច្រើន ទូរស័ព្ទ Huawei Mate 8 មាន​លក្ខណៈ​ពិសេស​ដ៏​ល្អ ឥត​ខ្ចោះ​ដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ផ្នែក​អាជីវកម្ម​។ ព្រោះ​វា​បាន​បំពាក់​នូវ​មីក្រូហ្វូន​អាច​ស្រូប​សំឡេង​បាន​ចម្ងាយ​3​ម៉ែត្រ ឧបករណ៍​បំពង​សំឡេង​ច្បាស់​ល្អ មាន​ថាមពល​ខ្ពស់​មីក្រូហ្វូន​ស្រូប​សំឡេង​បាន​120​ដឺ​ក្រេ និង​ប្រព័ន្ធ​កាត់​បន្ថយ​សំឡេង​រំខាន​ដ៏​វៃឆ្លាត ដែល​ងាយស្រួល​ក្នុង​ការ​បើក​កិច្ចប្រជុំ​តាម​ទូរស័ព្ទ​។ ជា​ពិសេស​លោក​អ្នក​អាច​ថត​ការ​សន្ទនា​ដែល​មាន​មីក្រូហ្វូន​ចំនួន​3 ដែល​អាច​ថត​សំឡេង​នៃ​ការ​សន្ទនា និង​អាច​ចាក់​ស្តាប់​ឡើង​វិញ ដោយ​ផ្ទាល់​បាន​។

Huawei Mate 8 គឺជា​ឧបករណ៍​ដ៏​វៃឆ្លាត និង​មានកម្ម​វិធី Knuckles អ្នក​អាច​ប្រើ​ក្រញរដៃ ដើម្បី​កាត់​តម្រឹម និង​កែសម្រួល​រូបថត​របស់​អ្នក កត់ត្រា​ពី​អេ​ក្រង់ និង​កាត់ត​វី​ដេ​អូ និង​អាច​ចែករំលែក​រាល់​ទិន្នន័យ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​អាច​ប្រើ​ក្រញរ ឬ​ខ្នង​ម្រា​ណ​ដៃ ដើម្បី​បញ្ជា​ដូច​ជា គូរ​អក្សរ M ដើម្បី​ចូល​ទៅ​ភ្លេង គូរ​អក្សរ C ដើម្បី​ចូល​ទៅ​កាមេរ៉ា  គូរ​អក្សរ E ដើម្បី​ចូល​ទៅ​អីុន​ធើ​រ​ណេ​ត គូរ​អក្សរ W ដើម្បី​ចូល​មើល​អាកាសធាតុ ។  

៥-​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​បង្ហាញ​ស្ទីល​ផ្ទាល់ខ្លួន​របស់​អ្នក
Huawei Mate 8 មិន​ត្រឹមតែ​ជួយ​ដល់​ការងារ​មុខ​ជំនួញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​ភាព​រីករាយ​ពេល​បាន​កាន់​ប្រើ​ក្នុង​ដៃ​។ វា​មាន​កម្រាស់​ស្តើង​ត្រឹមតែ 7.9mm គឺ​ស្តើង​ជាង Mate 7 ដល់​ទៅ 0.4mm ។ ការ​ប្រើ​បច្ចេកវិជ្ជា​បង្ហាប់​ឱ្យ​លោហៈធាតុ​មាំ​តាន់​ធ្វើ​ឱ្យ​តួ​លោហៈធាតុ​មាំ​តាន់ បាន​ធ្វើ​ឲ្យ​ទូរស័ព្ទ Mate 8 មាន​រូបរាង​ហាប់​ស្តើង និង​ស្រាល​ប្រកបដោយ​ស្ទីល​គួរ​ឲ្យ​ទាក់ទាញ និង​ទាន់សម័យ​បំផុត​ជាង​ទូរស័ព្ទ​ដទៃ​ទៀត ។ តួ​ទូរស័ព្ទ Mate 8 អាច​បញ្ចេញ​ពន្លឺ​យ៉ាង​ភ្លឺ​រលោង ការ​បញ្ចូល​គ្នា​រវាង​បច្ចេកវិជ្ជា​បញ្ចូល​គ្នា​បាន​ប្រែក្លាយ​ទូរស័ព្ទ​មាន​រូបរាង​កាន់តែ​ស្រស់​ស្អាត ភ្លឺ​រលោង ប្រកបដោយ​ស្ទីល​គួរ​ឲ្យ​ទាក់ទាញ និង​ទាន់សម័យ​បំផុត​។

៦-​ល្អ​ឥត​ខ្ចោះ​សម្រាប់​ពាណិជ្ជករ​ដែល​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក
នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស អ្នក​អាច​ពឹងផ្អែក​លើ​មិត្ត Mate 8 របស់​អ្នក​។ ព្រោះ​ទូរស័ព្ទ Mate 8 អាច​ប្រើ​ហ្វ្រេ​កង់​បាន​ច្រើន​ជាង​ទូរស័ព្ទ​ស៊ី​ម​ពីរ​ដទៃ​ទៀត ដែល​ជួយ​ឲ្យ​អ្នក​អាច​រីករាយ​នឹង​សេវា Roaming ល្បឿន 4G និង​កា​រត​ភ្ជាប់​ល្បឿន​លឿន​នៅ​ជាង​200​ប្រទេស​។ នេះ​ជា​ទូរស័ព្ទ​ដ៏​ល្អ​សម្រាប់​ពាណិជ្ជករ​ដែល​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​។

៧-​ដំណើរការ​ល្អ​ឥត​ខ្ចោះ
Huawei Mate 8 គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ប្រើ​បន្ទះ​ឈី​ប Kirin 950 ដែល​ជា Huawei CPU ចុង​ក្រោយ​បំផុត ដែល​អាច​ដំណើរការ​បាន​ពេញ​100​ភាគរយ ហើយ​ដំណើរការ GPU ដល់ 125 ភាគរយ និង​ប្រសិទ្ធភាព​ដំណើរការ​ដល់​70​ភាគរយ បើ​ធៀប​នឹង​បន្ទះ​ឈី​ប Kirin 950 ។ វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឲ្យ​មាន​តុល្យភាព​នៃ​ប្រសិទ្ធភាព​ដំណើរការ​នៅ​ពេល​មានដំណើរ​ការ​ខ្ពស់ តាម​រយៈ​អង្គ​ដំណើរការ 4 x A72 2.3 GHz និង 4 x A53 1.8 GHz ជាមួយនឹង RAM 4GB និង​ទំហំ​ម៉ាស៊ីន ROM 64 GB ដើម្បី​ធានា​បាន​នូវ​ល្បឿន​ដំណើរការ​លឿន​ជា​និច្ច​។

៨-​រចនា​ឡើង​ដើម្បី​ប្រសិទ្ធ​ភាពល្អ​ឥត​ខ្ចោះ
Huawei Mate 8 បំពាក់​នូវ​ថ្ម​ដែល​មាន​ថាមពល​ខ្ពស់ 4000mAH ផ្ដល់​នូវ​ប្រសិទ្ធភាព ថាមពល​ឈានមុខ​គេ​ដែល​អាច​ប្រើ​បាន​លើស​ពី​២​ថ្ងៃ​សម្រាប់​ការ​ប្រើប្រាស់​ធម្មតា​។ ហើយ​មាន​បច្ចេកវិជ្ជា​សាក​ថ្ម​លឿន សម្រាប់​ថាមពល​ប្រើប្រាស់​ក្នុង​មួយ​ថ្ងៃ គឺ​គ្រាន់តែ​សាក​ត្រឹមតែ​30​នាទី​ប៉ុណ្ណោះ ដែល​លឿន​ជាង​ស្មា​ត​ហ្វូ​ន​ម៉ាក​ផ្សេង​ៗ រហូត​ដល់​105​ភាគរយ​។ Huawei Mate 8 ក៏​មាន​ស្រទាប់​មេកានិច​បន្ថយកម្តៅ​ចំនួន​6​ស្រទាប់ ដែល​អាច​ការពារ​កម្តៅ​ខ្លាំង និង​ប្រើប្រាស់ ថាមពល​តិច​។ ទូរស័ព្ទ Huawei Mate 8 បាន​ទទួល​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន នៅ​ក្នុង​ពិព័រណ៍​អេ​ឡិច​ត្រូ​និក CES ប្រចាំឆ្នាំ 2016 ។ បណ្តា​អ្នកនិពន្ធ និង​សារព័ត៌មាន​ល្បឺ​ៗ​នៅ​លើ ពិភព​លោក បាន​ចាត់​ទុក​ថា ទូរស័ព្ទ Huawei Mate 8 ជា «​ស្មា​ត​ហ្វូ​ន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​» ដោយ​អះអាង​ថា វា​មាន​អេ​ក្រង់​ល្អ​អស្ចារ្យ ថាមពល​ថ្ម​ល្អ​ឥត​ខ្ចោះ ការ​រចនា​ល្អ​ឯក កម្មវិធី​ស្កេ​ន​ម្រាមដៃ​មាន​ល្បឿន​លឿន ដែល​ល្អ​លើស​ស្មា​ត​ហ្វូ​ន​ដទៃ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន ។

ការ​រចនា​យ៉ាង​ល្អ​ឯក រាងស្តើង​ឆើតឆាយ មុខងារ​ល្អ​ឥត​ខ្ចោះ លក្ខណៈ​ពិសេស​ៗ​កម្រិត​កំពូល និង​ពេញ​ដោយ​អត្ថប្រយោជន៍​ជា​ច្រើន ជា​ហេតុផល​ធ្វើ​ឲ្យ​ទូរស័ព្ទ Huawei Mate 8 ទទួល​បាន​ពានរង្វាន់​ចំនួន​16 ដូច​ជា «​រង្វាន់​ទូរស័ព្ទ​ដៃ​ល្អ​បំផុត​» «​រង្វាន់​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​» «​ពានរង្វាន់ ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​ក្នុង​ពិព័រណ៍​អេ​ឡិច​ត្រូ​និក CES» និង​រង្វាន់​ជា​ច្រើន​ទៀត​។