រាជធានីភ្នំពេញ ៖ ក្រោយពីទទួលបានបណ្ឌិតផ្នែកទស្សនៈវិជ្ជា និងរដ្ឋបាលនយោបាយ នៅប្រទេសប៉ាគីស្ថាន លោកកុយ ស៊ីឌឿនប្រធានសិល្បៈឌីភី និងជាទីប្រឹក្សាក្រសួងព័ត៌មាន បានបង្កើតកម្មវិធីជួបជុំរីករាយមួយ ដើម្បីអបអរទិវានារីអន្តរជាតិ៨ មីនា ព្រមទាំងអបអរការទទួលបានកិច្ចការខាងលើ នៅប្រទេសប៉ាគីស្ថាន ដើម្បីញ៉ាំងឱ្យបរិយាកាសកាន់តែសប្បាយទ្វេរឡើង ដែលកម្មវិធីនេះ ត្រូវបានរៀបចំធ្វើឡើង កាលពីយប់ថ្ងៃទី៦ មីនា ២០១៦ នៅភោជនីយដ្ឋានវីហ្រែ្វន ផ្សារដេប៉ូ រាជធានីភ្នំពេញ ។
នាឱកាសនោះ គេឃើញមានវត្តមានតារាជើងចាស់មួយចំនួន បានមកចូលរួម និងភ្ញៀវកិត្តិយសដទៃទៀត និងពាំនាំនូវបាច់ផ្កា កម្រងផ្កា អបអរលោកកុយ ស៊ីឌឿន និងភរិយា ដែលបានសម្រេចគោលដៅពីប្រទេសប៉ាគីស្ថាន ។
តារាដែលមានវត្តមាន លោកសាន ម៉ៅ, អ្នកនាងឈួន សុវណ្ណឆៃ, អ្នកស្រីថុង ស៊ីវទៀង, លោកអ៊ឹម ជីវ៉ា, កញ្ញាហេង ស្រីពេជ្រ, កញ្ញាថន តារា, អ្នកស្រីចាន់ តារាទី, អ្នកស្រីហែម សុវណ្ណ, លោកសុះ ម៉ាច, អ្នកស្រីត្រឡុង កាណារ៉ូ, លោកសោ ភ័ណតន្ត្រីព្រមទាំងញាតិមិត្តមួយចំនួនរបស់លោកកុយ ស៊ីឌឿន ផងដែរ ។
ថ្លែងប្រាប់អ្នកយកព័ត៌មានយើងនាឱកាសនោះ លោកកុយ ស៊ីឌឿន អតីតកុមារកំព្រា ធ្លាប់រស់នៅមជ្ឈមណ្ឌលកុមារកំព្រាកៀនឃ្លាំងបានឱ្យដឹងថា មូលហេតុដែលលោកទទួលបាននូវឈ្មោះជាបណ្ឌិត ផ្នែកទស្សនៈវិជ្ជា និងរដ្ឋបាលនយោបាយពីសាកលវិទ្យាល័យ ភុនចាប ប្រទេសប៉ាគីស្ថាន ក៏ព្រោះតែគេបានពិនិត្យតាមដានរាល់សកម្មភាពរបស់លោកជាច្រើន ដែលបានធ្វើកន្លងមកគិតទៅ មានរយៈពេល៤ឆ្នាំ ។
ចែករំលែកព័តមាននេះ