រឹបអូសថ្នាំពេទ្យហួសការបរិច្ឆេទបាន១៥មុខ នៅឱសថស្ថានយីហោ«សារាវន្ត១»
ខេត្តសៀមរាប ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោកវរសេនីយឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត
ខេត្តសៀមរាប ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោកវរសេនីយឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត
ខេត្តសៀមរាប ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដឹកនាំដោយលោកវរសេនីយឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្នុងកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរនៅឱសថស្ថាន យីហោ «សារាវន្ត១» ដែលលក់ថ្នាំពេទ្យហួសកាលបរិច្ឆេទបានចំនួន១៥មុខ ស្មើនឹង៧៧០គ្រាប់ តាមពាក្យបណ្តឹងរបស់អតិថជន រួចនាំខ្លួនម្ចាស់ទីតាំងខាងលើយកទៅសួរនាំនៅការិយាល័យជំនាញ នៅរសៀលថ្ងៃទី៦ មីនា ស្ថតិនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈ្នាង សារិន ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិខាងលើ ហើយទីតាំងឱសថស្ថាននេះបានបើកលក់រយៈពេល៣ឆ្នាំមកហើយ ។
ម្ចាស់ទីតាំងខាងលើ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នាំខ្លួនយកទៅសួរនាំ និងធ្វើការផាកពិន័យទៅតាមច្បាប់អន្តរកាលដែលមិនទាន់បានចុះបញ្ជីការ និងលេខប្រវេទន៍ស្តីពីការគ្រប់គ្រងឱសថ ប្រសិនបើម្ចាស់ទីតាំងខាងលើមិនព្រមអនុវត្តឱ្យផាកពិន័យទៅតាមច្បាប់នោះ កម្លាំងជំនាញនឹងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ