ជាង៤០នាក់សង្ស័យពុលនំប៉័ងសាច់នៅស្រុកឆ្លូង
ខេត្តក្រចេះ ៖ សិស្សសាលាបឋមសិក្សាចំនួន៣៥នាក់ និងអាណាព្យាបាល៧នាក់ បានកើតមានអាការៈចុកពោះ ឈឺក្បាល រាគរូស និងក្អួតចង្អោរ ត្រូវបានបញ្ជូនទៅ…
ខេត្តក្រចេះ ៖ សិស្សសាលាបឋមសិក្សាចំនួន៣៥នាក់ និងអាណាព្យាបាល៧នាក់ បានកើតមានអាការៈចុកពោះ ឈឺក្បាល រាគរូស និងក្អួតចង្អោរ ត្រូវបានបញ្ជូនទៅ…
ខេត្តក្រចេះ ៖ សិស្សសាលាបឋមសិក្សាចំនួន៣៥នាក់ និងអាណាព្យាបាល៧នាក់ បានកើតមានអាការៈចុកពោះ ឈឺក្បាល រាគរូស និងក្អួតចង្អោរ ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់នៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅស្រុកឆ្លូង ខេត្តក្រចេះ ដែលអាការៈនេះសង្ស័យពុលនំប៉័ងសាច់បន្ទាប់ពីសម្រាកញ៉ាំអាហារសម្រន់របស់សិស្សដែលមកចូលរួមប្រឡងអានអំណាននៅសាលាបឋមសិក្សាឆ្លូង កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា សិស្សានុសិស្សថ្នាក់ទី៤-៥-៦ នៃសាលាបឋមសិក្សាឆ្លូងចំនួនជាង២០០នាក់បានចូលរួមប្រឡងអានអំណាន ក្រោមការជួយឧបត្ថមរបស់អង្គការឆាល់ហ្វាន់ (Child Fund) ។ ការប្រឡងរបស់សិស្សានុសិស្សក៏មានការចូលរួមលើកទឹកចិត្តពីសំណាក់អាណាព្យាបាលសិស្សចំនួនជាង៥០នាក់ផងដែរ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ជាមួយនិងការប្រឡងនៅព្រឹកនោះ នៅពេលសម្រាកអារហារសម្រន់ ក្រុមការងារក៏បានផ្តល់ជាអារហារសម្រន់ដោយមាននំប៉័ងប៉ាតេ ចែកជូនដល់សិស្សដើម្បីទទួលទាន ដែលនំប៉័ងប៉ាតេនោះមានចំនួនជាង៣០០កំណាត់ត្រូវបានក្រុមការងារលោកគ្រូ-អ្នកគ្រូទិញពីហាងនំប៉័ងមួយកន្លែងយីហោ ឈុន ភក្កី មានទីតាំងនៅភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ។
ក្រោយការទទួលទាននំប៉័ងមួយសន្ទុះ សិស្សានុសិស្ស និងអាណាព្យាបាលក៏កើតមានអការៈចុកពោះ ឈឺក្បាល រាគរូស និងក្អួតចង្អោរ តែម្តង ។
លោក ឌួង សុទ្ឋី អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ចំនួនសិស្សានុសិស្សដែលរងគ្រោះដោយសង្ស័យថា បណ្តាលមកពីពុលនំប៉័ងនេះមានចំនួន៣៥នាក់ (ស្រី១៤នាក់) ព្រមទាំងអណាព្យាបាលសិស្សមានចំនួន៧នាក់ (ស្រី៥នាក់) ផងដែរ ។
លោកវរសេនីយ៍ទោបានបញ្ជាក់ថា ការពុលនេះមិនបានបង្កឲ្យមានរងគ្រោះដល់អាយុជីវិតនោះទេ និងក៏បានធូរស្រាលអស់ទៅហើយដែរ ក្រោយពីបាននាំមកសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
លោកថា ក្រោយការសង្ស័យថាអាការៈពុលនេះបានផ្តើមចេញដោយសារនំប៉័ងប៉ាតេ សមត្ថកិច្ចនគរបាលបានច្រកវេចខ្ចប់សំណាកនំប៉័ង និងសំណល់នំប៉័ងប៉ាតេ ដែលនៅសេសសល់ បញ្ជូណទៅឲ្យមន្ទីរជំនាញដើម្បីធ្វើកោសល្យវិច្ច័យឲ្យបានច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ