ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​បិទ​ចរាចរណ៍​កំណាត់​ផ្លូវ​​50C​ ត​ភ្ជាប់​ពី​កំពង់ឆ្នាំង​ទៅ​កាន់​ខេត្តកំពង់​ធំ​ហើយ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​​ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាល​សាលាស្រុក​កំពង់លែង​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ 50C ចាប់ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង ទៅ​កាន់​ខេត្តកំពង់ធំ​។ ក្នុង​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​រដ្ឋបាល​សាលាស្រុក​កំពង់លែង​បាន​បញ្ជាក់​ថា​៖ ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​កម្ពស់​ទឹកទន្លេ បាន​កើត​ឡើងជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ…

​​ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាល​សាលាស្រុក​កំពង់លែង​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ 50C ចាប់ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង ទៅ​កាន់​ខេត្តកំពង់ធំ​។

ក្នុង​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​រដ្ឋបាល​សាលាស្រុក​កំពង់លែង​បាន​បញ្ជាក់​ថា​៖ ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​កម្ពស់​ទឹកទន្លេ បាន​កើត​ឡើងជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ បណ្ដាល​ឱ្យ​កំណត់​ផ្លូវ​លេខ​50​c ចំណុច​ផ្លូវកែង​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់​លែង រហូត​ដល់​ព្រំប្រទល់​ខេត្តកំពង់ធំ ចាប់ផ្ដើម​លិច​ន​ហូិងរ​កាត់​លើ​ផ្លូវ​ដោយ​កន្លែង ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​ខូចខាត​ផ្លូវ​ដោយ​អន្លើ ពិសេស​យានយន្ត​គ្រប់​ប្រភេទ​ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍​បច្ចុប្បន្ន​។

ម្យ៉ាងវិញទៀត ដើម្បី​ថែរក្សា​ការពារកំណាត់​ផ្លូវ​លេខ 50C ឲ្យ​បាន​ប្រើប្រាស់​យូរអង្វែង រដ្ឋបាល​ស្រុក​កំពង់លែង បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ សូម​ធ្វើការ​ផ្អាក​ជា​បណ្ដោះអាសន្ន យានយន្ត​គ្រប់​ប្រភេទ ក្នុង​ការ​ចរាចរណ៍​ផ្លូវជាតិ​លេខ 50 C ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ទៅ​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ធំ ។

អាស្រ័យ​ហេតុដូច​បាន​ជម្រាប​ជូន​ខាងលើ​អ្នកនាំពាក្យ​ស្រុក​កំពង់លែង សូម​ប្រកាស​ជា​សាធារណៈ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ឆ្លងកាត់​ផ្លូវ​លេខ50C ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​កាន់​ខេត្តកំពង់ធំ សូម​មេត្តា ជ្រាប​ជា​ព័ត៌មាន និង​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ចាប់ពី​ពេល​នេះ​តទៅ រហូត​ដល់​មាន​សេចក្តី ជូនដំណឹង​ជា​ថ្មី​។

គួរ​រំលឹក​ដែរ​ថា​ កំណាត់​ផ្លូវជាតិ​លេខ 50 C ត​ភ្ជាប់​ពី​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​កាន់​ព្រំប្រទល់​ខេត្តកំពង់ធំ គឺជា​គមនាគមន៍​ដ៏​សំខាន់​មួយ ដែល​ត្រូវ​បាន​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កសាង​ដើម្បី​ត​ភ្ជាប់​រវាង​បណ្ដា​ខេត្ត​ទាំង​២ ។ ប៉ុន្តែ​ផ្លូវ​នេះ ​គឺជា​រៀង​រាល់​ឆ្នាំ នៅ​ខែ​វ​ក្សា ពេល​ខែ​ទឹក​ឡើង តែងតែ​បិទ​ជា​រៀង​រាល់​ឆ្នាំ ។ សង្ឃឹមថា ​ក្រោយ​ពេល​រដ្ឋាភិ​បាល កសាង​ផ្លូវ​និង​ស្ពាន​តាម​គម្រោង​ដែល​បាន​គ្រោងទុក រួចរាល់​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ នឹង​ក្លាយ​ផ្លូវ​គមនាគមន៍​យ៉ាង​សំខាន់ សម្រាប​ត​ភ្ជាប់ពី​ខេត្តកំពង់ឆ្នាំង ទៅ​កាន់​ខេត្តកំពង់ធំ សៀមរាបជា​ពុំខាន​៕ ​

អត្ថបទសរសេរ ដោយ