ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលស្រុកកែវសីមា សហការជាមួយកងរាជអាវុធហត្ថស្រុក និងកងរាជអាវុធហត្ថស្នាក់ការ៧៦១
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលស្រុកកែវសីមា សហការជាមួយកងរាជអាវុធហត្ថស្រុក និងកងរាជអាវុធហត្ថស្នាក់ការ៧៦១
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលស្រុកកែវសីមា សហការជាមួយកងរាជអាវុធហត្ថស្រុក និងកងរាជអាវុធហត្ថស្នាក់ការ៧៦១ ចុះត្រួតពិនិត្យតាមដងផ្លូវនៅចំណុចព្រំប្រទល់មណ្ឌលគិរី និងក្រចេះ រកឃើញមានលាក់គ្រឿងញៀនតាមខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី៥ មីនា ២០១៦ ក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែន វ៉ាន់ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកវត្ថុតាងដកហូតបាន មានម្សៅក្រាមពណ៌១កញ្ចប់តូច ប្រាក់ខ្មែរ២០ម៉ឺនរៀល ប្រាក់វៀតណាម២០ម៉ឺនដុង និងប្រាក់អាមេរិក៥០ដុល្លារ ជញ្ជីង១ ចិញ្ចៀនប្លាកទីន២វង់ ម៉ូតូ១គ្រឿង ៕
ចែករំលែកព័តមាននេះ