ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២ដល់ថ្ងៃទី៤ មីនា ស្ថិតនៅក្រុងសៀមរាប ។
លោកវរេសនីយ៍ទោ អ៊ុំ សាអាត ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ មាន ១/ឈ្មោះ ធឿន ធីណា ភេទប្រុស អាយុ២៩ឆ្នាំ ២/ឈ្មោះ ជ្រក់ ច្រាញ់ ភេទប្រុស អាយុ១៩ឆ្នាំ ៣/ឈ្មោះ ទុយ តឿ ភេទប្រុស ៤/ឈ្មោះ ពេជ្រ សក្កដា ភេទប្រុស អាយុ២១ឆ្នាំ និង៥/ឈ្មោះ ម៉េង មាស ភេទប្រុសអាយុ២៥ឆ្នាំ ។ ចំណែកវត្ថុតាង មានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមឺន ហៅម៉ាទឹកកក១៥កញ្ចប់ ដាវ១ ទូរស័ព្ទដៃ និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ