ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​រង់ចាំ​ទស្សនា​សូរ្យគ្រាស​នៅ​ព្រឹក​ថ្ងៃ​ទី​9 មីនា ឆ្នាំ​2016

8 ឆ្នាំ មុន

បាតុភូត​ចម្លែក​មួយ​នឹង​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា ២០១៦​នេះ ដោយ​មើលឃើញ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នោះ​គឺ​សូរ្យគ្រាស ។

បាតុភូត​នៃ​សូរ្យគ្រាស​នេះ​នឹង​កើតឡើង​ក្នុង​អំឡុង​ពី​ម៉ោង​៦​

បាតុភូត​ចម្លែក​មួយ​នឹង​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា ២០១៦​នេះ ដោយ​មើលឃើញ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នោះ​គឺ​សូរ្យគ្រាស ។

បាតុភូត​នៃ​សូរ្យគ្រាស​នេះ​នឹង​កើតឡើង​ក្នុង​អំឡុង​ពី​ម៉ោង​៦​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៩ មីនា ដូច្នេះ​លោក​អ្នក​ត្រូវ​ត្រៀម​ឧបករណ៍​សម្រាប់​ឆ្លុះ​មើល​ដើម្បី​សុវត្ថិភាព​ភ្នែក ។

បាតុភូត​សូរ្យគ្រាស គឺជា​បាតុភូត​កើតឡើង​នៅ​លើ​ផ្ទៃមេឃ​ដែល​មនុស្ស​អាច​គណនា​ស្រប​តាម​ពេលវេលា និង​ទីតាំង​ដែល​កើតឡើង​មុន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំទៅ​មុខ ។ លើស​ពី​នេះ អ្នកជំនាញ​អាច​គណនា​ទុក​បានជា​ច្រើន​សែន​ឆ្នាំ​ផង​ដែរ ព្រោះ​ហេតុការណ៍​សូរ្យគ្រាស​កើតឡើង ដោយសារ​ព្រះ​ចន្ទ​គោចរ​ស្រប​តាមព្រះអាទិត្យ និង​ផែនដី បើ​ក្រឡេក​មើល​ពី​ផែនដី​នឹង​មើលឃើញ​ព្រះ​ចន្ទ​រំកិល​ទៅ​បាំង​នឹង​ព្រះអាទិត្យ ។ នៅ​ពេល​ព្រះ​ចន្ទ​មាន​ទំហំ​ធំ​ជាង​ព្រះអាទិត្យ​នោះ​ព្រះ​ចន្ទ​នឹង​បាំង​ព្រះអាទិត្យ​ទាំងមូល ។

ជាក់ស្ដែង​បាតុភូត​លើក​នេះ គឺជា​ហេតុការណ៍​សូរ្យគ្រាស​ពេញ​ដួង​ស្ថិត​ក្នុង​ឈុត «Saros» ទី​១៣០ ។ គន្លង​សូរ្យគ្រាស​ពេញ​ដួង​បាន​លាត​ដាង​លើ​មហាសមុទ្រ​ឥណ្ឌា​ឆ្លងកាត់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ឆ្ពោះទៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ប្រទេស​ថៃ​អាច​មើលឃើញ​សូរ្យគ្រាស​ផ្នែក​មួយ​ចំនួន​ស្ថិត​នៅ​ភាគ​ខាងត្បូង​ត្រង់​ស្រុក​បេតុង ខេត្ត​យ៉ា​ឡា មាន​ប្រហែល​៦៩% នៅ​ក្រុង​បាងកក​ប្រហែល​៤១%  និង​ខេត្ត​ឈៀង​មៃ​២៧% ។

ប្រសិនបើ​ខកខាន​មិន​បានឃើញ​សូរ្យគ្រាស​លើក​នេះ​ទេ​ត្រូវ​រង់ចាំ​រយៈពេល​ជិត​៤​ឆ្នាំ​ទៀត ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ធ្នូ ២០១៩ ៕