ខេត្តឧត្តរមានជ័យ ៖ យោងតាមគោលនរយោបាយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចានាយករដ្ឋមន្ត្រីថៃ រវាងប្រទេសទាំង២បានជំរុញថ្នាក់ខេត្តរួមគ្នាយកចិត្តទុកដាក់អភិវឌ្ឍតាមខ្សែបន្ទាត់ព្រំដែន ដើម្បីអូសទាញលើវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងជូនដល់សង្គមជាតិ ក្នុងនោះក៍មានការរារាំងពីសំណាក់ក្រុមទាហានឈុតខ្មៅថៃកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៤ មីនា ២០១៦ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
ក្នុងកិច្ចប្រជុំអាជ្ញាធរខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា និងអាជ្ញាធរខេត្តស៊ីសាកេត ប្រទេសថៃ ជាច្រើនបានលើកយកមកពិភាក្សាគ្នាលើតំបន់ព្រំដែនគោកកម្ពុជា-ថៃធ្លាប់កើតមានព្រំដែនសមរភូមិក្តៅឲ្យតំបន់នេះមានសុខសន្តិភាពពេញលិញ រួមគ្នាអភិវឌ្ឍច្រកទ្វារអន្តរជាតិជាំប្រែក្លាយជាច្រកទ្វារសេដ្ឋកិច្ចអាស៊ាន ។
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោកឧកញ៉ា លឹម ហេង នាយកក្រុមហ៊ុនកាស៊ីណូ សាងាំរីសត បានយកចិត្តទុក្ខដាក់ធ្វើការអភិវឌ្្ឍសាងសង់ផ្លូវដែលមានទំហំទទឹង៣៦ម៉ែត្រ បណ្តោយ២០០ម៉ែត្រ ដោយចាក់បេតុង និងដាក់អ៊ូស្កូសម្រាប់ឲ្យមន្ត្រីបម្រើការងារទាំង៤ស្ថាប័ន បង្គុយទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិមួយកន្លែងនៅមាត់ច្រកទ្វារអន្តរជាតិជាំឲ្យមានសោភ័ណភាព បើគិតជា(ថវិកា)សរុបជាង១០ម៉ឺនដុល្លារអាមេរិក ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ