ខេត្តបន្ទាយមានជ័យ ៖ ពលដ្ឋខ្មែរដែលជាអាជីវករប្រមាណ៥០០នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំងមន្ត្រីមានសមត្ថកិច្ចថៃ ដែលកំពុងចុះចាប់ទំនិញ នៅព្រឹកថ្ងៃទី០៥ មីនា ២០១៦ ស្ថិតនៅចណុចចំណុចផ្សាឥណ្ឌូចិន ស្ថិតក្នុងផ្សាររុងក្លឿ ប្រទេសថៃ ។ សមត្ថកិច្ចជំនាញថៃចុះអនុវត្តចាប់ទំនិញរំលោភកម្មសិទ្ធិក្នុងផ្សាររុងក្លឿ
អាជីវករខ្មែរបានប្រាប់ថា មូលហេតុដែលតវ៉ាប្រឆាំងជាមួយមន្ត្រីសមត្តកិច្ចថៃនេះ ព្រោះការចុះឆែកឆេរ និងចាប់ទំនិញនៅចំណុចផ្សារដំខៀវ ក្នុងផ្សាររុងក្លឿប្រមាណ៤ ទៅ៥តូប ជាទំនិញខោអាវកីឡា, វ៉ែនតា ខ្សែក្រវ៉ាត់, ដែលចោទប្រកាន់ថា ជាទំនិញរំលោកកម្មសិទ្ធបញ្ញាទៅវិញ ។ ហើយសមត្ថកិច្ចថៃចាប់នេះ គឺជាទំនិញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមន្ត្រីគយថៃបានត្រួតពិនិត្យហើយនិងបានយកមកលក់ក្នុងផ្សាររុងក្លឿ តែបែរចោទថាបានរំលោភកម្មសិទ្ធិបញ្ញាទៅវិញ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ក្រោយពីទទួលព័ត៌មានថា មានប្រជាពលរដ្ឋខ្មែរ ជាអាជីវករនាំគ្នាធ្វើការតវ៉ាប្រឆាំងជាមួយសមត្តកិច្ចថៃ បានចាត់កម្លាំងអាជ្ញាធរ រួមជាមួយមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីយោធាទំនាក់ទំនងកម្ពុជា-ថៃ ទៅសម្របសម្រួលជាមួយអាជីវករខ្មែរហើយ ។ ជុំវិញ អាជីវករខ្មែរនៅផ្សាររុងក្លឿខ្លាច រហូតបិទតូបមិនលក់ដូរ
ចែករំលែកព័តមាននេះ