ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា កំពុង​មាន​អ្នក​រត់ការ​សុំ​នៅ​ក្រៅ​ឃុំ អតីត​មេព្រៃ​ម្នាក់​គំរាម​សម្លា.ប់​ប្រពន្ធ

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ​បន្ទាប់​ពី​តុលាការ​​សម្រេច​​​ឃុំខ្លួន​អតីត​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ ក្នុង​សង្កាត់​ស្រែ​ណូ​យ ​ឈ្មោះ​ថោ​ង សុ​ខៃ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ (​គំរាម​សម្លា.ប់ ​និង​ប្រើ​ហិ.ង្សា​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​) ក្រោយមក​ស្ត្រី​ដែល​ជា​ភរិយា​របស់​ជនសង្ស័យ ​បាន​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​គាត់​លេចឮ​ថា មាន​អ្នក​រត់ការ​សុំ​ឱ្យ​ជនសង្ស័យ​នៅ​ក្រៅ​ឃុំ​ ។

ខេត្តសៀមរាប​ ៖ ​បន្ទាប់​ពី​តុលាការ​​សម្រេច​​​ឃុំខ្លួន​អតីត​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ ក្នុង​សង្កាត់​ស្រែ​ណូ​យ ​ឈ្មោះ​ថោ​ង សុ​ខៃ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ (​គំរាម​សម្លាប់ ​និង​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​) ក្រោយមក​ស្ត្រី​ដែល​ជា​ភរិយា​របស់​ជនសង្ស័យ ​បាន​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​គាត់​លេចឮ​ថា មាន​អ្នក​រត់ការ​សុំ​ឱ្យ​ជនសង្ស័យ​នៅ​ក្រៅ​ឃុំ​ ។

ហេតុ​ការ​ណ៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដីកា​​របស់​តុលាការ​ឱ្យ​នាំ​ខ្លួន​ឈ្មោះ​ថោ​ង សុ​ខៃ ​​កាលពី​វេលា​ម៉ោង​០៣រសៀល​​ថ្ងៃ​០១ មីនា ​ ២០១៦​ ស្ថិត​នៅ​ក្នុងផ្ទះ​​ជនសង្ស័យ​ក្នុងភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ នាំ​យក​មក​ទី​បញ្ជា​ការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​សួរនាំ​រួច​បញ្ជូន​ទៅ​តុលាការ​ ។

លោក យិ​ន ស្រាង នាយក​ក្រឡាបញ្ជី​នែ​សាលាដំបូង​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា លោក​ថោ​ង សុ ខៃ អាយុ​៥៨​ឆ្នាំ ជា​​អតីត​មេព្រៃ​សង្កាត់​ស្រែ​ណូ​យ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​គ្រួ​ស ឃុំ​សំរោង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ត្រូវ​​​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត បន្ទាយ​មាន​ជ័យ​ចាប់ខ្លួន​ កាលពី​​រសៀល​ថ្ងៃ​ទី​១​ មីនា​ ស្ថិត​នៅ​ខេត្តបន្ទាយមានជ័យ តាម​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន​របស់សាលាឧទ្ធរណ៍​ក្រោម​បទចោទប្រកាន់ ហិង្សា​ប្រព្រឹត្ត​​ដោយ​សហព័ន្ធ​ និង​បទ​គំរាមកំហែងថា​ «នឹង​សម្លាប់» តាម​បញ្ញតិ​មាត្រា​២២២​ និង​មាត្រា​២៣៣​នៃ​ក្រមព្រហ្មទណ្ឌ ចេញ​ដោយ​លោកឃុន លាង​ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃ​ទី​១៩​ មីនា ២០១៥ ស្ថិត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប​ ។ លោក​បន្ត​ថា ជន​នេះ​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ហើយ រង់ចាំ​ការ​បើក​សាវ​នា​ការ​នា​ពេល​ខាង​មុខ​នេះ​ ។   

​ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ គឺ​អ្នកស្រី​យស់ ល​ក្ខ័​ណា បាន​រៀបរាប់​​ថា​ ​គាត់​រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប មាន​ប្តី ឈ្មោះថោ​ង សុ​ខៃ អាយុ​៥៨​ឆ្នាំ​ ជា​អតីត នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។ ក្រោយ​ពី​បាន​លែង​លះ​គ្នា​រួច​មក​ ជន​នេះ​បាន​វាយ​ធ្វើបាប​ជេរ​ប្រមាថជា​ច្រើន​លើកជា​ច្រើន​សារ ហើយ​ពេល​ខ្លះបាន​គំរាម​សម្លាប់​ទៀត​ផង ​។

លោកស្រី​បន្ត​ថា ការ​ប្រើ​អំពើ​ហិង្សា​នា​ពេល​កន្លង​ទៅ​ បាន​ធ្វើ​ឱ្យ​អ្នកស្រី​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយនៅ​ពេល​ខ្លះ​ បានកូន​ស្រី​ជួយ​ និង
រ​ត់ទៅ​រក​សមត្ថកិច្ច​ទាន់ ​កុំ​អី​អាច​ស្លាប់​ក៏​ថា​បាន​ ។ ​ក្រោយ​ពី​ប្រើ​អំពើ​ហិង្សា​ និង​គំរាម​សម្លាប់​យ៉ាង​ដូច្នេះ ធ្វើ​ឱ្យ​អ្នកស្រី​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ទើបបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ឱ្យ​ខាង​ច្បាប់​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ពន្លឺយុត្តិធម៌មិន​មាន​សោះឡើយ​ ។

លោកស្រី​បន្ថែម​ថា​ ដោយ​ក្តី​អស់សង្ឃឹម​ លោកស្រី​បាន​បន្ត​ស្វែងរក​អន្តរាគមន៍សាលាឧទ្ធរណ៍​ ។ បន្ទាប់​ពី​មានការ​ជួយ​អន្តរាគមន៍​របស់​​លោក អ៊ុ​ក សា​វុ​ធ អគ្គ​ព្រះរាជអាជ្ញា​រួចមក ទើប​នៅ​ថ្ងៃ​ទី​១៧ ​វិច្ឆិកា ​២០១៥ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោកឃុន លាង​ម៉េ​ង បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួនឈ្មោះ​ថោ​ង សុ​ខៃ ក្រោមបទចោទប្រកាន់​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ និង​បទ​គំរាម​កំហែង​ថា ​នឹង​សម្លាប់​ភរិយា​របស់​ខ្លួន ​។