ពលរដ្ឋរិះគន់ថា ពេលសមត្ថកិច្ចឃាត់រថយន្តដឹកឈើ ហៅខាងមេព្រៃមកសហការថារវល់រហូត
ខេត្តសៀមរាប ៖ អ្នកបើកបរ និងរថយន្តយីឌុបដឹកឈើមួយគ្រឿងត្រូវបានអាវុធហត្ថស្រុកសូត្រនិគម ស្នាក់ការ៦០៨ ឃាត់ទុករួមជាមួយអ្នកបើកបរ រហូតដល់ម៉ោង៧យប់…
ខេត្តសៀមរាប ៖ អ្នកបើកបរ និងរថយន្តយីឌុបដឹកឈើមួយគ្រឿងត្រូវបានអាវុធហត្ថស្រុកសូត្រនិគម ស្នាក់ការ៦០៨ ឃាត់ទុករួមជាមួយអ្នកបើកបរ រហូតដល់ម៉ោង៧យប់…
ខេត្តសៀមរាប ៖ អ្នកបើកបរ និងរថយន្តយីឌុបដឹកឈើមួយគ្រឿងត្រូវបានអាវុធហត្ថស្រុកសូត្រនិគម ស្នាក់ការ៦០៨ ឃាត់ទុករួមជាមួយអ្នកបើកបរ រហូតដល់ម៉ោង៧យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ទៅហើយ នៅតែខាងមេព្រៃមិនទាន់មកទៀត ក៏បញ្ជូនទៅកាន់ស្នាក់ការមេព្រៃស្រុកជីក្រែងតែម្តង ។
ចំពោះការឃាត់អ្នកបើកបរ និងរថយន្តយីឌុបដឹកឈើនេះ ក៏មានលេចលឺពាក្យចចាមអារ៉ាមថា ដោយសារខាងអាវុធហត្ថសង្ស័យថាឈើនៅក្នុងរថយន្តផ្ទុកលើសច្បាប់បេសេ ហើយហៅខាងមេព្រៃមកសហការតែរហូតដល់យប់ទៅហើយខាងមេព្រៃមិនទាន់មកទៀត ប្រហែលជាខាងមេព្រៃត្រូវថ្នាំសណ្តំរបស់កេក៏មិនដឹង ។ ចំណែកអ្នកខ្លះថាមកពីរថយន្តដឹកឈើបានបើកបុកប៉ារ៉ាស់របស់សមត្ថកិច្ចបានជាត្រូវឃាត់ទុក ។
លោកវរសេនីយ៍ត្រី ហុក ប៊ុនធី ប្រធានស្នាក់ការ៦០៨ កងរាជអាវុធហត្ថស្រុកសូត្រនិគម បានប្រាប់«កោះសន្តិភាព»ថា បន្ទាប់ពីឃើញមានរថយន្តយីឌុបបម្រុងបើកឆ្លងកាត់ស្នាក់ការ៦០៨ លោកបានហៅឱ្យឈប់ដើម្បីត្រួតពិនិត្យ ពេលនោះកម្លាំងជំនាញបានឡើងមើលឃើញមានឈើ រួចក៏សុំមើលអនុញ្ញាត ខណៈអ្នកបើករថយន្តអះអាងថា ឈើទាំងអស់នេះមានច្បាប់បេសេត្រឹមត្រូវ ។ លោកបន្តថា ក្រោយពីត្រួតពិនិត្យរួច ទើបដឹងថារថយន្តដឹកឈើ ជារបស់ក្រុមហ៊ុនឈ្មោះ លន់ អាន ហ្គ្រីថេក ដឹកឈើចេញពីភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យកទៅខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ត្រី ហុក ប៊ុនធី បញ្ជាក់ទៀតថា តាមការសន្និដ្ឋានឈើនៅក្នុងរថយន្តច្បាប់មានតែជាង១៨ម៉ែត្រគូបប៉ុណ្ណោះ ។ ក្រោយពីធ្វើការឃាត់ទុក លោកបានហៅកម្លាំងមេព្រៃមកសហការ តែខាងមេព្រៃមិនទាន់មកទេ រហូតដល់ម៉ោងជាង៧យប់ថ្ងៃដដែល ទើបលោកបានឱ្យកម្លាំងរបស់លោកនាំយករថយន្ត និងឈើទៅកាន់ស្នាក់ការមេព្រៃស្រុកជីក្រែង ដើម្បីចាត់ការបន្ត ។
លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង បានប្រាប់«កោះសន្តិភាព»នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានរថយន្តយីឌុបដឹកឈើមួយគ្រឿងចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្លងកាត់តាមស្រុកស្វាយលើ ខេត្តសៀមរាប ទើបលោកបានដាក់កម្លាំងចុះទៅពិនិត្យដល់គោលដៅ ឃើញដូចការរាយការណ៍ពិតមែន ។ លោកបន្តថា ក្រោយពីធ្វើការឃាត់រថយន្តខាងលើឱ្យឈប់ រួចត្រួតពិនិត្យបានឃើញថា ក្រុមហ៊ុននេះមានច្បាប់បេសេត្រឹមត្រូវតាមកំណត់ ដែលមានឈើនៅលើឡានយីឌុបនោះចំនួន១៨ទៅ១៩ម៉ែត្រគូប ។ លោកថា រថយន្តដឹកឈើប្រភេទយីឌុបនេះដឹកឈើយកទៅខេត្តកំពង់ស្ពឺ ដើម្បីយកទៅលក់ឱ្យម៉ួយ ។ លោកបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងឆែកឆេរឃើញថាមានច្បាប់ត្រឹមត្រូវអស់ហើយ លោកក៏បានឱ្យរថយន្តដឹកឈើនោះឱ្យបន្តដំណើរទៅមុខបន្តទៀត ។ ចំពោះសមត្ថកិច្ចណាថា រថយន្តដឹកឈើនោះបុកប៉ារ៉ាស់ប៉េអឹមនោះ គឺវាមិនមែនជាការពិតទេ គឺជារឿងប្រឌិតតែប៉ុណ្ណោះ ។
គួររំលឹកផងដែរថា មជ្ឈដ្ឋាននានានៅក្នុងខេត្តសៀមរាបធ្វើការរិះគន់ចំៗទៅលើមន្ត្រីមេព្រៃគ្រប់គោលដៅតាមស្រុក ក្នុងខេត្តសៀមរាបថា ចំពោះករណីរថយន្តធុនយក្សដឹកឈើចេញពីភូមិសាស្ត្រខេត្តឧត្តរមានជ័យឆ្ពោះចូលក្នុងខេត្តសៀមរាប ឬឆ្លងកាត់ទៅភ្នំពេញក៏ដោយ ប្រសិនបើឆែកឆេរឃើញមានច្បាប់បេសេក៏ដោយក៏មន្ត្រីជំនាញមិនបានឡើងទៅពិនិត្យឡើយ ហើយប្រាប់កម្លាំងប៉េអឹម នគរបាល ឬអ្នកសារព័ត៌មានថា ពួកគេមានច្បាប់ត្រឹមត្រូវតាមឯកសាររបស់គេទាំងអស់ ។ ដោយសារតែរឿងរហេតុដដែលៗបែបនេះហើយទើបពលរដ្ឋនៅតែមានចម្ងល់ថា ហេតុអ្វីសមត្ថកិច្ចឃាត់បានរថយន្តដឹកឈើម្តងៗហៅកម្លាំងមេព្រៃមកសហការ តែងតែឆ្លើយថា ជាប់រវល់នេះ ជាប់រវល់នោះ ហាក់បីដូចជាមិនចង់មកសហការជាមួយ ។ ចំពោះរថយន្តតូចតាចដឹកត្រឹមតែគ្រោងទ្វារយកមកលក់ឱ្យម៉ូយក្នុងក្រុងសៀមរាប តែងតែឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួនបានធ្វើការឃាត់យកលុយ ឬដកយកឡានទៅធ្វើការផាកពិន័យ ហើយគេដាក់ការសង្ស័យទៀតថា ប្រហែលក្រុមមេព្រៃទាំងនោះត្រូវថ្នាំសណ្តំរបស់រថយន្តដឹកឈើយក្សរបស់ក្រុមហ៊ុនទាំងនោះហើយមើលទៅ បានជាអ្នកខ្លះឆ្លើយថាគ្រប់គ្រាន់តាមច្បាប់បេសេរបស់ក្រុមហ៊ុន ៕
ចែករំលែកព័តមាននេះ