ខេត្តស្ទឹងត្រែង ៖ មនុស្សជាច្រើននាក់អង្គុយលេងល្បែងភ្លេចខ្លួនពេលប៉ូលិសមកដល់ក៏ផ្អើលនិងចែកផ្លូវគ្នារត់ប្រសាចគេចខ្លួនពីការឡោមព័ទ្ធរបស់សមត្ថកិច្ច ខណៈម្នាក់ៗកំពុងងប់នឹងល្បែងស៊ីសងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ មីនា ២០១៦ ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពព័ត៌មាននៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងមានរថយន្តជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ ដោយពុំមានសកម្មភាពអ្វីនោះទេ តែគេស្មានថាជាអ្នកមកលេងល្បែងធម្មតា បន្ទាប់មកស្រាប់តែអ្នកនៅក្នុងរថយន្តទាំងនោះបើកទ្វារថយន្តប្រដាប់ដោយអាវុធ និងឯកសណ្ឋានស្ទុះសម្រុកចូលទៅទីតាំងល្បែងនៅទីនោះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកញៀនល្បែងទាំងនោះរត់ប្រសាចគេចពីការឃាត់ខ្លួន ។ ទីតាំងដែលសមត្ថកិច្ចបង្ក្រាបនេះ បើកលេងជាយូរមកហើយ មានល្បែងបញ្ជល់មាន់ គ្មានសង្វៀន ល្បែងបៀ ល្បែងប៊ូល… ។
ចំណែកវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន រួមមាន តុថ្ម២សម្រាប់ កៅអីជ័រ២០ បៀ២ហ៊ូ កម្រាល២ កំប៉ុងតុងបៀ២ ប៊ូល១២គ្រាប់ ក្តារកត់តុងប៊ូល១ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ