រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិតត្រឹមវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៤ មីនា ២០១៦ នេះ ប្រតិបត្តិការចុះឆែកឆេររកជនបរទេស ដែលកំពុងស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ កម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃរកឃើញចំនួន១៤នាក់ ក្នុងនោះមានជនជាតិវៀតណាម១៣នាក់ (ស្រី៦នាក់) និងជនជាតិជប៉ុនម្នាក់ ស្ថិតនៅផ្លូវលេខ២៩២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ មីនា ២០១៦ កម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ ដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យ និងឆែកឆេររកឯកសារការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសដែលមករស់នៅកម្ពុជាដោយខុសច្បាប់ ស្ថិតនៅផ្លូវលេខ២៩២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
ចែករំលែកព័តមាននេះ