ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​សមាសភាព​សមាគមនារី និង​ខួប​អនុស្សាវរីយ៍​ទិវា​អន្តរជាតិ​ ៨​មីនា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាលា​ខណ្ឌ​ប្ញ​ស្សី​កែវ នា​ព្រឹក​ថ្ងៃ​ទី​០៤ មីនា ២០១៦ នេះ មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ប្រធាន​-​អនុ​សមា​គម​នារីខណ្ឌ​ និង​​ពិធី​​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥ ទិវា​​អន្តរ​ជាតិ​​នារី​៨ ​​មីនា ក្រោម​អធិបតីភាព​លោកស្រី​ម៉ក់ វ៉ា​ន់​ស៊ី​ថា អភិ​បាលរ​​ង​រាជធានី​ភ្នំពេញ ។

ក្នុង​ពិធី​នោះ ក៏​មានការ​ចូលរួម​ពី​ប្រធាន​-អនុប្រធាន​​គណៈកម្មការ​បក្ស​, ប្រធាន​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ខណ្ឌ និង​នារី​តាម​បណ្តា​​សង្កាត់​ជា​ច្រើន​រូប​ទៀត​ ។

គួរ​បញ្ជាក់​ថា លោកស្រី​អាន ផល្លា ដែល​ជា​ភរិយា​របស់​លោក​ជា ពិសី អភិបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សមា​គមនារី​ខណ្ឌ និង​លោកស្រី​លី រ៉ូ​ហ្សា​មី អភិបាលរង​ខណ្ឌ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សមាគមនារី​ខណ្ឌ ។

ក្នុង​ឱកាស​អបអរសាទរ​ទិវា​សិទ្ធិ​៨ មីនា នោះ ក៏​មាន​រៀបចំ​ការ​ចែក​រង្វាន់​ទុកជា​អនុស្សាវរីយ​ផង​ដែរ ។