រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យខ្មោចចូលនិយាយផ្តេសផ្តាសរួចហើយបានចង.កសម្លាប់ខ្លួននៅក្នុងឃ្លាំងស្តុកអេតចាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣ មីនា នៅចំណុចផ្ទះលក់អេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលចង.កសម្លាប់ខ្លួនខាងលើ ឈ្មោះ ឌី អាយុប្រមាណ៦០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
សាក្សីរស់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានសុំលុយម្ចាស់ផ្ទះឃ្លាំងអេតចាយចំនួន២.០០០រៀល ដើម្បីទៅទិញធូបនិងទៀន បន្ទាប់មកបានសុំបាយមួយចាន និងស្រាបៀរមួយកំប៉ុង យកមកអង្គុយហូបបាយរួចបានស្រែកប្រាប់អ្នកជិតខាងថា ខ្លួននឹងចង.កសម្លាប់ខ្លួនហើយ តែមិនមានអ្នកណាចាប់អារម្មណ៍នោះទេ ។ ក្រោយមកមួយសន្ទុះស្រាប់តែប្រទះឃើញបុរសរូបនោះចង.កសម្លាប់ខ្លួនបាត់ទៅហើយ ដោយយកខ្សែភ្លើងចង.កភ្ជាប់នឹងមេដំបូលសំយាបរោងនៅក្នុងបរិវេណឃ្លាំងស្តុកអេតចាយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយពិនិត្យ និងធ្វើកោសល្យវិច័យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យបានបង្ហាញឱ្យឃើញថា បុរសខាងលើពិតជាស្លាប់ដោយសារចង.កប្រាកដមែន រួចក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តជម្ពូវ័ន្តតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ