ឥទ្ធិពល​ខ្លុយ​ស្នេហ៍​…


អា​រឿង​ស្នេហ៍ស្និទ្ធ​…​អា​រឿង​ស្រឡាញ់​ប្តូរផ្តាច់ ដូរ​អាចម៍​គ្នា​សី​ុ​…​វា​ជា​រឿង​ឯកជន​…​ជា​រឿង​បុគ្គល​…​ចង់​១​ថ្ងៃ​១០​ដង ឬ​២​ថ្ងៃ​១០​ដង​ដូច​លោកតា​ម្នាក់​នោះ​…​អាស្រ័យ​លើ​គាត់​ដែល​ចេះ​ឯកភាព​គ្នា​…​។ កុំ​ឈឺឆ្អាល​…​កុំ​ច្រណែន​…​ទោះបី​ត្រូវ​ហៅ​លោកតា​បង​…​ឬ​ចៅ​អូន​…​ក៏​ដោយ​ចុះ ពិតជា​សំណាង​គាត់​មែន​…​ឬ​ពិតជា​មាន​«​ខ្លុយ​ស្នេហ៍​»​មែន !

ខ្ញុំ​សុំ​កោតសរសើរ​…​សូម​សម្តែង​នូវ​អំណរ​សាទរ​…​ដែល​លោកតា​នៅ​មា​នក​ម្លាំង​ខ្លាំងក្លា​…​មាន​ឋា​ម​ពល​មហិមា​…​មាន​ខ្លុយ​ស្នេហ៍​ដ៏​អស្ចារ្យ​…​មេត្តា​ជួយ​ខ្សិ​ប​ប្រាប់​ផង​មើល​…​ទទួលទាន​អាហារ​អី​ខ្លះ ? ឬ​ថ្នាំ​ស័ក្តិសិទ្ធិ​អ្វីខ្លះ អី​ក៏​រឹង​មាំ​ម៉េ​ស ? អី​ក៏​ខ្លាំង​ម៉េ​ស ? ខ្លាំង​បែប​នេះ​គេ​ហៅ​ថា «​ចាស់​ស្ទាវ​»…​ហេ ! ហេ !

ប៉ុន្តែ​បើ​គិត​ឱ្យ​វែង​បន្តិច​…​សម្រាប់​«​លោកតា​ខ្លុយ​ស្នេហ៍​»​ដូច​ជា​អន់​មារយាទ​បន្តិច​…​ឬ​ដូច​ចង់​ឡប់​…​មាន​ប្រពន្ធ​មានកូន​មួយ​កញ្ឆេ​រហើយ​…​ស៊ីមិន​ចេះ​លាក់បាំង​…​ជុះ​មិន​ចេះ​លាង​ឱ្យ​ស្អាត​…​ទំនង​បែប​ចាញ់​សម្បថ​របស់​ប្រពន្ធ​កូន​ក៏​មិនដឹង ?​…​ឱ្យ​តែ​គាត់​ប្រើ​ខ្លុយ​ស្នេហ៍​ដឹង​តែ​មានរឿង​…​ល្មម​លុប​ពាក្យ​សម្បថ​ចេញ​ទៅ​…​ប្រសិនបើ​បាន​ស្បថ​មែន !

ហេតុ​អី​រឿង​បុគ្គល​ឯកជន​សោះ​…​ម៉េច​ក៏​នាំ​គ្នា​ហែក​កកាយ​ឱ្យ​គេ​រក​ដេក​អត់​បាន​បែប​នេះ ? ឱ ! ឥទ្ធិពល​ខ្លុយ​ស្នេហ៍​អើយ​…
វា​​មក​​ពី​ប៉ះពាល់​ដល់​ច្បាប់​ឯក​ព័ន្ធ​ភាព ដែល​មាន​ប្រពន្ធ​កូន​ហើយ​ឆ្លៀត​ក្បត់​…​ប្រៀប​ដូច​យក​ភ្លើង​ដុត​ប្រពន្ធ​ផង​…​បំផ្លាញ​ផ្លូវចិត្ត​ដល់​ស្រី​ស្នេហ៍​ផង​…​ប្រសិនបើ​គ្មាន​បែប​នេះ​ទេ​…​គ្មាន​រឿងអាស្រូវ​ផ្ទុះ​ចេញ​ឡើយ ។

-​អូន​អើយ​អូន​…​បើ​អូន​ឯង​មិន​និយាយ គ្មាន​អ្នក​ណា​ដឹង​រឿង​យើង​ទេ​…​អូន​ឯង​និយាយ​អស់​អីចឹង !…​ងាប់​ហើយ​ខ្ញុំ !
-​អូន​មិន​និយាយ​ម៉េច​បាន​ទៅ​…​អូន​ប្រាប់​ហើយ​ថា អូន​ដូច​ជា​ចង់រក​ក្អួតចង្អោរ​ខុស​ប្លែក​តាំងពី​បាន​ជួប​ខ្លុយ​ស្នេហ៍​…​អូន​ដូច​ជា​មិន​ស្រួលខ្លួន​សោះ តាំង​តែ​ពី​បង​ឯង​ជ្រក់ជ្រិញ​មក​…​តាំងពី​បង​ឯង​២​ថ្ងៃ​១០​ដង​មក​…
-​ដូច​ជា​លេងសើច​ពេក​ហើយ​…​ម៉េច​មិន​រក​ប្រដាប់​ការពារ ?
-​អីចឹង​បង​ឯង​មិន​ទទួលខុសត្រូវ​ទេ
ហ្អី ? អូន​ស្អប់​ណាស់ ប្រគល់​ឱ្យ​អស់ហើយ មិន​ទទួលខុសត្រូវ​ទៀត !
-​កុំ​និយាយ​ច្រើន​ពេក​…​ខ្លាច​គេ​លួច​ថត​បាន​…​ខ្លាច​គេ​ឮ​…
ទូរស័ព្ទ​ក៏​បិទ​ទៅ​ហោង​…​ហេ ! ហេ !

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ