បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែនៅក្បែរផ្សារសុវណ្ណា
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនដែលដឹកនាំដោយលោក ព្រំ សំខាន់ អភិបាលខណ្ឌ និងមានការសម្របសម្រួលពីលោក ខាំ សុផារី
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនដែលដឹកនាំដោយលោក ព្រំ សំខាន់ អភិបាលខណ្ឌ និងមានការសម្របសម្រួលពីលោក ខាំ សុផារី
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនដែលដឹកនាំដោយលោក ព្រំ សំខាន់ អភិបាលខណ្ឌ និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ខាងកើតផ្សារទំនើបសុវណ្ណា កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៣ មីនា នៅចំណុចផ្ទះលេខG៥៨ និងផ្ទះលេខG៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
លោក ព្រំ សំខាន់ បានឱ្យដឹងថា ដោយយោងទៅតាមការណែនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បំបាត់ឱ្យអស់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន អំពើរចោរកម្ម ក៏ដូចជាល្បែងស៊ីសងគ្រប់ប្រភេទនោះ ។
លោកបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែខាងលើនេះ ជាលទ្ធផលដកហូតបានទូហ្គេមបាញ់ត្រីធំៗ៤ទូ តុ កៅអី និងសម្ភារមួយចំនួនធំទៀត ព្រមទាំងឃាត់ខ្លួនស្ត្រីមេការជនជាតិចិនម្នាក់យកទៅធ្វើការណែនាំ ចំណែកទីតាំងខាងលើ ត្រូវបានបិទមិនឱ្យធ្វើអាជីវកម្មបន្តទៀតនោះទេ ៕
ចែករំលែកព័តមាននេះ