ខេត្តក្រចេះ ៖ គណៈកម្មាការវត្ត ពុទ្ឋបរិស័ទចំណុះជើងវត្ត តាអាចារ្យ តាជី យាយជី នៅវត្តសោបលើ បានលើកគ្នាមកប្តឹងអាជ្ញាធរ ដោយចោទប្រកាន់ថា ចៅអធិការវត្តសោបលើមិនគោរពធម៌វិន័យ ដឹកនាំវត្តសំដៅរកផលប្រយោជន៍ ពិសេសតែងតែរករឿងធ្វើបាបយាយជី តាជី ព្រមទាំងដុតសម្ភារៈ ភួយ ខ្មើយ និងរករឿងវាយធ្វើបាបលោកនេនជាច្រើនអង្គ ដែលស្នាក់នៅក្នុងវត្តដើម្បីរៀនសូត្រនៅសាលាពុទ្ធិកសិក្សាទៀតផង ។
ការលើកគ្នាមកជួបជុំនៅសាលាឃុំសោបនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ ពុទ្ឋបរិស័ទ្ឋចំណុះជើងវត្ត តាអាចារ្យ គណៈកម្មការវត្ត តាជី យាយជីជាច្រើននាក់ បានទទួចឲ្យអាជ្ញាធរមានវិធានការផ្លាស់ប្តូរចៅអធិការវត្តសោបលើ ព្រះនាម ថាច់ បុរី ខ្មែរកម្ពុជាក្រោម មានព្រះជន្ម៣៤វស្សា ដែលបានមកគង់ជាចៅអធិការវត្តរយៈពេលជាង៤ព្រះវស្សាទៅហើយ ។
លើកឡើងក្នុងការជួបជុំគ្នានៅព្រឹកនោះ គណៈកម្មការវត្ត តាអាចារ្យ យាយជី តាជី និងពុទ្ឋបរិស័ទ្ឋ បានលើកឡើងប្រហាក់ប្រហែលគ្នាទៅកាន់អាជ្ញាធរឃុំ ដោយចោទថា កន្លងមកតាំងពីចៅអធិការវត្តអង្គនេះមកគ្រប់គ្រងវត្តមានរយៈពេលជាង៤វស្សាហើយ វត្តនេះមិនមានការរីកចម្រើននោះទេ ដោយចៅអធិការវត្តអង្គនេះគិតតែពីផលប្រយោជន៍បុគ្គលច្រើនជាង ។ ជាងនេះទៅទៀត ចៅអធិការវត្តអង្គនេះរើសអើងក្នុងការនិមន្តសូត្រមន្តរបស់ពុទ្ឋបរិស័ទ្ឋតាមភូមិ ដោយប្រកាន់អ្នកមានអ្នកក្រទៀត ។ ម្យ៉ាងវិញទៀតចៅអធិការវត្តអង្គនេះមិនគោរពព្រះវិន័យឡើយ ដោយនិមន្តចេញចូលវត្តស្រេចតែចិត្ត ជួនកាលនិមន្តចេញពីវត្តជាច្រើនថ្ងៃដោយគ្មានដំណឹងនៅថ្ងៃចូលព្រះវស្សា និងតែងតែវាយធ្វើបានសមណៈសិស្សជាង៣០អង្គ ដែលរៀននៅក្នុងសាលាពុទ្ឋិកសិក្សា ធ្វើឲ្យនេនមួយចំនួនអត់ទ្រាំមិនបានបាននិមន្តចេញពីវត្តទៀតផង ។ ហើយជាងនេះទៅទៀតនោះ គឺចៅអធិការវត្តអង្គនេះកាលពីប៉ុន្មានថ្ងៃមុនបានប្រមូលសម្ភារៈ មុង ភួយ កន្ទេល របស់យាយជីម្នាក់ដុតកម្ទេចចោល ក្រោយពីព្រះអង្គខឹងយាយជីនោះមិនព្រមដាំទឹក និងចម្អិនបបរ ដូចតាមទម្លាប់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ