ខេត្តកំពង់ស្ពឺ ៖ កងរាជអាវុធហត្ថស្រុកសំរោងទង សហការជាមួយកងរាជអាវុធហត្ថខេត្ត ចុះល្បាតការពាសន្តិសុខសុវត្ថិភាពភូមិឃុំក្នុងមូលដ្ឋាន ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន៣នាក់ ខណៈពេលធ្វើសកម្មភាព កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២ មីនា ស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ។
លោកឣនុសេនីយ៍ឯក វិឡេង ហួង មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថស្រុកសំរោងទង បានឱ្យដឹងថា ជនសង្ស័យចែកចាយគ្រឿងញៀនទាំង៣នាក់ មាន ១-ឈ្មោះ ជុំ សារ៉ាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដក់ព័រ ឃុំវល្លិស ស្រុកសំរោងទង ២-ឈ្មោះ ឃុន ខា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាគៀត ឃុំត្រពាំគង ស្រុកសំរោងទងនិង៣-ឈ្មោះ ខែន ភិរួត ភេទប្រុស អាយុ២១ឆ្នាំ ភូមិតាគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ។ ចំណែកវត្ថុតាងដកហូតបាន មាន ម៉ូតូ១គ្រឿង ប្រាក់អាមេរិក៥០ដុល្លារ ប្រាក់ខ្មែរ១៣០.០០០រៀល ទូរស័ព្ធ៤ កាបូកស្ពាយ១ ថង់ច្រកថ្នាំញៀន២០ ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅទីបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ