សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់និងគ្រឿងញៀន១៣កញ្ចប់
ខេត្តព្រះសីហនុ ៖ ស្ត្រីដែលមានមុខរបរជាអ្នកលក់សាច់ខ្នុរតាមផ្ទះម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត
ខេត្តព្រះសីហនុ ៖ ស្ត្រីដែលមានមុខរបរជាអ្នកលក់សាច់ខ្នុរតាមផ្ទះម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត
ខេត្តព្រះសីហនុ ៖ ស្ត្រីដែលមានមុខរបរជាអ្នកលក់សាច់ខ្នុរតាមផ្ទះម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលលេខ៤ ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ មីនា នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
លោក សួស សិលា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ព្រហ្ម ញាញ់ អាយុ៤៣ឆ្នាំ ទីលំនៅភូមិសង្កាត់ខាងលើ ។ ចំណែកវត្ថុតាងដកហូតបាន រួមមាន ថ្នាំញៀនមេតំហ្វេតាមីន១៣កញ្ចប់តូច ទម្ងន់២,២៤ក្រាម ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ