ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន និងរកឃើញអាវុធច្នៃ១ដើម កាលពីរសៀលថ្ងៃទី២ មីនា ២០១៦នៅចំណុចភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ មាន រើន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅយ៉ាម៉ាចំនួន៩គ្រាប់ និងឧបករណ៍ជក់មួយចំនួន ព្រមទាំងអាវុធច្នៃ១ដើម ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ