ខេត្តព្រះសីហនុ ៖ ករណីអគ្គិភ័យមួយឆេះកសិដ្ឋានចិញ្ចឹមមាន់អស់ចំនួន២ខ្នង ធ្វើអំពីឈើដំបូលប្រក់ស្បូវស័ង្កសី ដោយសារអំណាចភ្លើងខ្លាំងពេក ពុំអាចទប់ស្កាត់បានត្រូវឆេះអស់ទាំងស្រុង ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី០២ មីនា ២០១៦ ចន្លោះគីឡូម៉ែត្រ១១៥-១១៦ ក្នុងនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ប្រភពឱ្យដឹងថា ម្ចាស់កសិដ្ឋានត្រូវស្គាល់ឈ្មោះលាង សុងហ៊ួរ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយអះអាងថា ទំហំសរុបនៃការខូចខាតប្រហែលទឹកប្រាក់១ម៉ឺនដុល្លារ ។ ចំពោះមូលហេតុ គឺមកពីភ្លើងឆេះព្រៃ ទើបឆេះរាលដល់ឆេះកសិដ្ឋាន ។
ចែករំលែកព័តមាននេះ