ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ខ្មែរ​ក្នុង​​​ផ្សារ​រុង​​ក្លឿ​បិទ​៥០០​តូប ព្រោះ​ខ្លាច​សមត្ថកិច្ច​ថៃ​ចាប់​ទំនិញ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បច្ចុប្បន្ន ក្រុម​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ នាំគ្នា​​​បិទ​​ចំនួន​៥០០​​តូបហើយ​ បន្ទាប់​ពី​ខ្លាច​​​មន្ត្រី​សមត្ថកិច្ច​ថៃ​ចាប់​​ទំនិញ ។

ខេត្តបន្ទាយមានជ័យ ៖ បច្ចុប្បន្ន ក្រុម​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ នាំគ្នា​​​បិទ​​ចំនួន​៥០០​​តូបហើយ​ បន្ទាប់​ពី​ខ្លាច​​​មន្ត្រី​សមត្ថកិច្ច​ថៃ​ចាប់​​ទំនិញ ។

ប្រភព​ឱ្យ​ដឹង​ថា រយៈពេល​កន្លង​មក បន្ទាប់​ពី​​សមត្ថ​កិច្ច​ថៃ​បាន​ចុះ​ចាប់​ទំនិញ​​របស់​អាជីវករ​ខ្មែរ ដែល​លក់​នៅ​ផ្សារ​រុង​ក្លឿ រហូត​ដល់​អា​ជី​ករ​ខ្មែរ​​បាន​ផ្ទុះ​ហិង្សា ​ហើយត្រូវ​​សមត្ថកិច្ច​ថៃ​ចាប់​អា​ជីករ​ខ្មែរ​២​នាក់ ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយ​​ចោទប្រកាន់​ពី​បង្ក​អសន្តិ​សុខ និង​បង្ក​របួស​ស្នាម​ដល់​សមត្ថកិច្ចថៃ​ ។ ក្រោយ​ពេល​​​សមត្ថកិច្ច​ថៃ​ចាប់​ទំនិញ​របស់​អា​ជីករ​ខ្មែរ គឺ​ភាគច្រើន​បាន​ចោទ​ប្រកាន់​ថា លក់ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា ក្នុងនោះ​ ​ខោអាវ, ​នាឡិកា, វ៉ែនតា និង​ទំនិញ​ផ្សេង​ៗ​ទៀត ។

ទន្ទឹម​នោះផងដែរ ​លោក​គោ ស៊ុំ​សា​រឿ​ត អភិបាល​ខេត្ត​ ​ក៏បានសំណូមពរឱ្យ​​អាជីវករ​ខ្មែរដែល​​បិទ​តូប​នៅ​ផ្សារ​រុង​ក្លឿ ​សុំ​ឱ្យ​​នាំគ្នា​មក​លក់​ដូរ​​នៅ​ផ្សារ​ក្នុង​ទឹកដី​កម្ពុជា​​វិញ ។