ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ព្រៃ​ខ្មែរ​ស្រុក​រលាប្អៀរ ប្រឈម​នឹង​ការ​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សន្ទុះ​នៃ​ការ​កើនឡើង​ចំនួន​អ្នក​កើត​ជំងឺ​កូ​វី​ដ​-19 បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ក្នុង​នោះ​ផ្សារ​ព្រៃ​ខ្មែរ​ក្នុងស្រុក​រលាប្អៀរ​ផង​នោះ ហេតុនេះ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី 29 ខែកញ្ញា ឆ្នាំ​2021​នេះ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សន្ទុះ​នៃ​ការ​កើនឡើង​ចំនួន​អ្នក​កើត​ជំងឺ​កូ​វី​ដ​-19 បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ក្នុង​នោះ​ផ្សារ​ព្រៃ​ខ្មែរ​ក្នុងស្រុក​រលាប្អៀរ​ផង​នោះ ហេតុនេះ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី 29 ខែកញ្ញា ឆ្នាំ​2021​នេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​បាន​ចុះ​យក​សំណាក​លើ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រៃ​ខ្មែរ​ដែល​មាន​ទីតាំង​ជាប់​នឹង​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​ធ្វើ​សកម្មភាព​យក​សំណាក​នៅ​រសៀល​នេះ បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​នៃ​ការ​យក​សំណាក​លើ​តេស្ត​រហ័ស (​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​) លើ​អាជីវករ​ក្នុង​ផ្សារ​ព្រៃ​ខ្មែរ ចំនួន​ជាង 154​នាក់ រក​ឃើញ​អ្នកមាន​វិជ្ជមាន​ជាង​34​នាក់​។ អាជីវករ​វិជ្ជមាន​កូ​វី​ដ​-19 ទាំងនោះ​ត្រូវ​បាន​យក​ទៅ​ដាក់​ឲ្យ​សម្រាក​នៅ​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ទឹក​ហូត ស្រុក​រលាប្អៀរ ចំណែក​អ្នក​ពាក់ព័ន្ធ ជាមួយ​អាជីវករ​ខាងលើ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​ស្ថានភាព​អាជីវករ​នៅ​តែ​បន្តម​ម​យក​សំណាក​នៅ​រសៀល​ថ្ងៃ​ដដែល និង​ដោយសារ​ចប់​ម៉ោង​មន្ត្រី​ជំនាញ​បាន​ផ្អាក​ការ​យក​សំណាក​ជា​បណ្ដោះអាសន្ន និង​រង់ចាំ​បន្ត​យក​សំណាក​នៅ​ព្រឹកស្អែក​ថ្ងៃ​ទី​30 ខែកញ្ញា ជា​បន្ត​ទៀត​។ សូម​បញ្ជាក់​ដែរ​ថា លទ្ធផល​នៃ​ការ​ធ្វើតេស្ត​រហ័ស​ដែល​ចេញ​ដោយ​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃ​ទី​27 ខែកញ្ញា ឆ្នាំ​2021 បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 109​នាក់ ក្នុង​នោះ​ស្លាប់ 2​នាក់ គឺ​អ្នក​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលារ​ប្អៀ​រ ស្រុក​រលារ​ប្អៀ​រ​នេះ​តែ​ម្ដង​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ