រាជធានីភ្នំពេញ ៖ សិស្ស-និស្សិត វេជ្ជបណ្ឌិតនៃប្រទេសកម្ពុជាជាច្រើនរូប ទទួលបានការចែករំលែកបទពិសោធន៍ចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យប្រារ៉ាមកៅ ប្រទេសថៃ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីសុខភាពតម្រងនោម និងបេះដូង ។
កម្មវិធីនេះ ត្រូវបានធ្វើដំណាលគ្នានឹងកម្មវិធីប្រកាសបើកការិយាល័យនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ ២០១៦ ដែលប្រារព្ធឡើង នៅសណ្ឋគារសូហ្វីតែល ភូកេត្រា ។
លោកឧត្តមសេនីយ៍ទោ លី វណ្ណនី នាយករងនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ បានលើកឡើងថា ដោយសារកំណើនសេដ្ឋកិច្ច សន្តិភាព ស្ថិរភាព នយោបាយ បានធ្វើឱ្យមានការផ្លាស់ប្តូររីកចម្រើនស្ទើរគ្រប់វិស័យ ពីមួយថ្ងៃទៅមួយថ្ងៃ ការផ្លាស់ប្តូរកម្មសិក្សារវាងប្រទេស និងប្រទេស ពង្រីកនិងពង្រឹងវិស័យអប់រំនៅកម្ពុជា ។
ចែករំលែកព័តមាននេះ