ឃាត់ខ្លួនជនសង្ស័យ២នាក់តាមបណ្តឹងស្ត្រីមេការរោងចក្រ
ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១ មីនា ២០១៦ នៅភូមិរលាំង
ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១ មីនា ២០១៦ នៅភូមិរលាំង
ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១ មីនា ២០១៦ នៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ តាមពាក្យបណ្តឹងរបស់ស្ត្រីជាមេការរោងចក្រថា ប៉ុនប៉ងមនុស្សឃាត ។ ប៉ុន្តែជនសង្ស័យបាននិយាយថា គ្រាន់តែឃាត់រថយន្តស្ត្រីមេការរូបនេះ ដើម្បីសួរនាំរឿងបញ្ឈប់ប្រពន្ឋខ្លួនពីរោងចក្រប៉ុណ្ណោះ ។
លោក លឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ ឈ្មោះ ឆែម ឈួន អាយុ៤៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខុន វណ្ណា អាយុ៣៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិឃុំខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យោងតាមពាក្យបណ្តឹងរបស់ស្ត្រីមេការរោងចក្រហ៊ីរ៉ាយសិន មានទីតាំងនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ឈ្មោះ ធី គន្ឋា អាយុ២៥ឆ្នាំ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ