ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​លើកពេល​ប្រកាស​​សាលក្រម​​​​​ស្ត្រី​​បឹង​​កក់​​១៣​​នាក់ ថ្ងៃ​ទី​១៦​ មីនា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​២ មីនា ២០១៦ បាន​បើក​សវនាការ​សកម្មជន​ដីធ្លី​បឹង​កក់ ដែល​មាន​ជន​ជាប់ចោទ​អ្នកស្រី​ទេព វ​ន្នី និង​ស្ត្រី​ចំនួន​១២​នាក់​ផ្សេង​ទៀត ។

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​ទី​២ មីនា ២០១៦ បាន​បើក​សវនាការ​សកម្មជន​ដីធ្លី​បឹង​កក់ ដែល​មាន​ជន​ជាប់ចោទ​អ្នកស្រី​ទេព វ​ន្នី និង​ស្ត្រី​ចំនួន​១២​នាក់​ផ្សេង​ទៀត ។ ក្រុម​សកម្មជន​ស្ត្រី​បឹង​កក់​ប្រមូលផ្តុំ​តវ៉ា​នៅ​មុខ​តុលាការ​កំពូល

ជន​ជាប់​បាន​នាំ​គ្នា​មក​កាន់​តុលាការ​កំពូល​តាម​ដីកាកោះ​របស់​ចៅក្រម​តុលាការ​កំពូល ដើម្បី​ជំនុំជម្រះ​បណ្តឹង​សារទុក្ខ​របស់​ពួក​ប្រឆាំង​​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​បាន​ផ្ដន្ទាទោស​ពួក​គាត់​ពី​បទ​រារាំង​ចរាចរណ៍​សាធារណៈ និង​ញុះញង់​ប្រឆាំង​នឹង​មន្ត្រី​សាធារណៈ ។

យោង​តាម​ដីកាកោះ​របស់​តុលាការ​កំពូល​បាន​លើក​ឡើង​ថា ស្ត្រីជន​ជាប់​រួម​មាន ១-​ទេព វ​ន្នី ២-​ហេង មុំ ៣-​សួង សម័យ ៤-​ង៉ែត ឃុន ៥-​ឆេ​ង លាប ៦-​ថូ ដា​វី ៧-​បូ​វ សោភា ៨-​គង់ ច​ន្ថា ៩-​ងួ​ន គឹ​ម​ឡា​ង ១០-​សុង ស្រី​លាភ ១១-​ចាន់ ណា​វី ១២-​ផា​ន់ ឈុ​ន
រ៉េ​ត និង​១៣-​តុល ស្រី​ពៅ ដោយ​ពួក​គាត់​បាន​ឈរ​កាន់​ដីកា​ចម្លង​ម្នាក់​ៗ​មួយ​សន្លឹក តវ៉ា​ខាង​មុខ​តុលាការ មុន​ពេល​ក្នុង​បន្ទប់​សវនា​ការ ។

តុលាការ​បាន​ចោទប្រកាន់​ស្ត្រី​ទាំង​១៣​នាក់ ពី​កាន់កាប់​ដោយ​ខុសច្បាប់​លើក​ចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ដោយ​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​បឹង​កក់​១ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០១២ បទ​ព្រហ្មទណ្ឌ​ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៣៤ និង​មាត្រា​២៥៥ នៃ​ច្បាប់​ភូមិបាល និង​មាត្រា​៥០៤​នៃ​ច្បាប់ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ។

បន្ទាប់​ពី​បាន​ចូល​ក្នុង​បន្ទប់​សវនាកា ហើយ​ចៅក្រម​បាន​បញ្ចប់​ការ​សាកសួរ​ស្ត្រី​បឹង​កក់​ជា​ជនជាប់ចោទ​ទាំង​១៣​នាក់ និង​បាន​សម្រេច​​លើក​ពេល​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​១៦ មីនា ២០១៦ ខាង​មុខ​វិញ ។ សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក សឹង បញ្ញា​​វ​ឌ្ឍ ជា​ប្រធាន​, លោក​យស សូ​ឌឿ​ន​, លោកស្រី​ខៀវ សុខា​, លោក​តែ សំអាង​, លោកស្រី​សែ​ម សូកូឡា ជា​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ ។