ខេត្តបាត់ដំបង ៖ ប្រភពពីមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបានឱ្យដឹងថា បញ្ហាចម្រូងចម្រាស់នៅក្នុងមន្ទីរព័ត៌មានខេត្តបាន និងកំពុងឡើងកំដៅកាន់តែខ្លាំងឡើងៗ កាលពីព្រឹកថ្ងៃទី០២ មីនា ២០១៦ នេះ ខណៈលោកគ្រី ចំរើន ប្រធានមន្ទីរព័ត៌មាន ដែលត្រៀមចូល
និវត្តន៍នៅដើមខែមីនានេះ បានអះអាងថា ក្រសួងបានរៀបចំតែងតាំងប្រធានស្ដីទីរួចស្រេចហើយ ដែលមិនមែនជាបេក្ខភាពលោកសួស សុភ័ក្ត្រ អនុប្រធានមន្ទីរព័ត៌មានបច្ចុប្បន្ន ។ មានរឿងដណ្តើមតំណែងប្រធានមន្ទីរព័ត៌មានដែលចូលនិវត្តន៍
ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃដដែលនេះ មន្ត្រីនៅក្នុងមន្ទីរព័ត៌មានច្រើនលើសលលប់ បាននិងកំពុងនាំគ្នាផ្ដិតមេដៃ ធ្វើបណ្ដឹងតវ៉ាប្រឆាំងនឹងបេក្ខភាពតំណែងប្រធានមន្ទីរថ្មីនេះ ដែលគេសង្ស័យថា គឺលោកស្រី ប៉ុក ច័ន្ទធារី ដែលបច្ចុប្បន្នជាអនុប្រធានមន្ទីរ
ព័ត៌មាន ដូចលោកសួស សុភ័ក្រ ដែរ។
នៅក្នុងបណ្ដឹងដែលមន្ត្រីមន្ទីរព័ត៌មានកំពុងធ្វើនេះ មានខ្លឹមសារជំទាស់ទាំងស្រុង ទៅនឹងបេក្ខភាពលោកស្រី ប៉ុក ច័ន្ធធារី ឡើងជាប្រធានមន្ទីរ ។ មិនតែប៉ុណ្ណោះ បណ្ដឹងនេះ បានរៀបរាប់លាតត្រដាងអំពីភាពអសកម្ម ការប្រព្រិត្តអំពើពុករលួយ លួចកិបកេងថវិកាជាតិ ដែលផ្គត់ផ្គង់តាមរយៈគម្រោងនានាដល់អង្គភាព លួចលក់ដីរបស់អង្គភាព និងប្រកាន់បក្សពួក ដែលទង្វើទាំងនេះ ប្រព្រិត្តឡើង ដោយលោកគ្រី ចំរើន ប្រធានមន្ទីរ និងលោកស្រីប៉ុក ច័ន្ទធារី អនុប្រធានមន្ទីរ ។ ប៉ុន្តែលោកគ្រី ចំរើន បានបដិសេធន៍ទាំងស្រុង រាល់ការចោទប្រកាន់ពីមន្ត្រីក្រោមឱវាតនេះ ។
លោកគ្រី ចំរើន បានបញ្ជាក់ថា ក្រសួងបានរៀបចំបេក្ខភាពសម្រាប់តែងតាំងប្រធានស្ដីទី មន្ទីរព័ត៌មានខេត្តនេះរួចស្រេចហើយ ដែលឯកសារនេះ កំពុងស្ថិតក្នុងដៃរបស់លោកចង់អ្នកណាប្ដឹងអីប្ដឹងទៅ ក្រោយពីក្រសួងបញ្ចប់សន្និបាតបូកសរុបរួច នឹងដឹងគ្នាហើយ ។ រីឯបណ្ដឹងរបស់មន្ត្រីដែលប្ដឹងលោកគ្រី ចំរើន និងលោកស្រីប៉ុក ច័ន្ទធារី នេះបើតាមប្រភពពីមន្ត្រីមន្ទីរព័ត៌មានថា បណ្ដឹងនេះ ពួកគេគ្រោងនឹងដាក់ជូនលោកអភិបាលខេត្តក្រសួងព័ត៌មានទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា អង្គភាពប្រឆាំង អំពើពុករលួយ និងខុទ្ទការល័យសម្ដេចហ៊ុន សែន នាពេលឆាប់ៗខាងមុខនេះហើយ ។
ចែករំលែកព័តមាននេះ