ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បាននាំគ្នាផ្ដិតមេដៃប្ដឹងចូលអាជ្ញាធរស្រុក ដើម្បីសុំឱ្យជួយទប់ស្កាត់ការឈូសឆាយដីព្រៃ និងដីចម្ការរបស់ពួកគាត់ ខណៈដែលប្រធានគណៈកម្មការការពារព្រៃឈើម្នាក់ បានលក់ឱ្យអ្នកមានលុយមានអំណាចម្នាក់ ក្នុងខេត្តរតនគីរី ។
លោក ប៉ូយ ព្លីន អាយុ៤៥ឆ្នាំ ជនជាតិចាយរាយ ជាប្រធានគណៈកម្មការការពារព្រៃឈើ ភូមិប៉ក់ធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ដាវ ត្រូវបានប្រជាពលរដ្ឋជនជាតិដើមភាគតិចចារាយ ក្នុងភូមិចំនួន២៩៦នាក់ នាំគ្នាផ្ដិតមេដៃប្ដឹងថា បានលក់ដីព្រៃសហគមន៍ និងដីចម្ការ របស់ពួកគាត់ឱ្យទៅអ្នកមានលុយម្នាក់ រស់នៅទីរួមខេត្តរតនគិរី ។ យកគ្រឿងចក្រចូលឈូសឆាយ ដីព្រៃសហគមន៍ និងដីចម្ការពួកគាត់ជាប់មាត់ទន្លេសេសាន្ត ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ត្រង់ចំណុចជើងភ្នំខ្វាញ់ ស្ថិតនៅភូមិ-ឃុំខាងលើ ។
យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋឈ្មោះរចំ លឿង និងឈ្មោះសល់ លៀង រស់នៅភូមិឃុំខាងលើ បានឱ្យដឹងថា ដីព្រៃសហគមន៍ភូមិគាត់ និងដីចំការចំនួនជាង៣០ហិកតា ស្មើ២០០គ្រួសារ ត្រូវលោកប៉ូយ ព្លីន ជាប្រធានគណៈកម្មការការពារព្រៃឈើលក់៥-៦ឆ្នាំហើយ ទើបតែផ្ទុះរឿងឡើងថ្មីៗ ។ ដោយសារយកគ្រឿងចក្រចូលឈូសឆាយ ដីព្រៃ ដីចំការ ដីស្រែរបស់ពួកគាត់ ដែលមានដំណាំ ក៏ត្រូវគេឈូសឆាយអស់ដែរ ពួកគាត់មិនដឹងមានអ្វី ប្រកបរបរចិញ្ចឹមគ្រួសារទៀតទេ ។
ចែករំលែកព័តមាននេះ