អភិបាលខេត្តគ្រោងរៀបចំផ្លូវទៅរមណីយដ្ឋានអូរដាឡើងវិញ
ខេត្តពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា រមណីយដ្ឋានអូរដា គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ស្ថិតនៅជួរភ្នំអារ៉ៃ ឃុំរកាត ស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា រមណីយដ្ឋានអូរដា គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ស្ថិតនៅជួរភ្នំអារ៉ៃ ឃុំរកាត ស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា រមណីយដ្ឋានអូរដា គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ស្ថិតនៅជួរភ្នំអារ៉ៃ ឃុំរកាត ស្រុកភ្នំក្រវាញ ក្នុងចំណោមរមណីយដ្ឋានជាច្រើនក្នុងខេត្តពោធិ៍សាត់ ដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ ត្រូវបានសិក្សាស្រាវជ្រាវរកឃើញ និង កសាងឡើងតាំងពីឆ្នាំ១៩៩៩ និងបានបាត់ប្រជាប្រិយភាពពីឆ្នាំ២០០២ ដោយផ្លូវលំបាកធ្វើដំណើរ ចាំបាច់ត្រូវរៀបចំដំណើរការឡើងវិញ ដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្តជាថ្មី ។
ការលើកឡើងបែបនេះ ក្នុងខណៈពេលដែលលោកអភិបាលដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងសិក្សាធ្វើផ្លូវទៅកាន់រមណីយដ្ឋានអូរដា មានចម្ងាយផ្លូវពីទីរួមខេត្តប្រវែង៥៥គីឡូម៉ែត្រ និងមានចម្ងាយផ្លូវពីទីរួមស្រុក២៦គីឡូម៉ែត្រ ដែលទុកចោលជាង១០ឆ្នាំមកហើយ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ