ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីផឹក​ជាមួយ​ទាស់សម្តី​គ្នា កាប់​ក្បាល​មួយ​កាំបិតប៉័ងតោ

10 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​ប៉ូលិស​ចាប់​ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ចាត់​ការ​​បន្ត បន្ទាប់​ពី​ជនសង្ស័យ​បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​មិត្តភក្តិ​របស់​ខ្លួន បណ្ដាល​ឱ្យ​រយះ​ក្បាល​រង​របួសធ្ងន់ នៅ​ពេល​ភាគី​

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​ប៉ូលិស​ចាប់​ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ចាត់​ការ​​បន្ត បន្ទាប់​ពី​ជនសង្ស័យ​បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​មិត្តភក្តិ​របស់​ខ្លួន បណ្ដាល​ឱ្យ​រយះ​ក្បាល​រង​របួសធ្ងន់ នៅ​ពេល​ភាគី​ទាំង​២ បាន​ស៊ីផឹក​ជាមួយ​រួច​ជជែក​គ្នា ហើយ​ជនសង្ស័យ​ក៏​ទាញ​កាំបិត​ពី​ចង្កេះ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ ស្ថិត​លើ​ផ្លូវលំ​ក្នុងភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ។

ប៉ូលិស​ស្រុក​បាទី​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ឈ្មោះ​ស្រេង ពន្លក ហៅ​លក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តា​នប់ ឃុំ​ត្នោត ស្រុក​បាទី ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​គឹ​ម វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​រង​របួស​ក្បាល​ពីក្រោយ​មួយ​កាំបិត​ប៉័ងតោ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១ មីនា ២០១៦ នេះ ។