រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា មានករណីឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យទុស្សេឆេះបង្គោលខ្សែភ្លើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ថ្ងៃទី១ មីនា ២០១៦ ត្រង់ចំណុចបង្គោលភ្លើងលេខ៣០១ និងលេខ៣០៥A ទល់មុខភោជនីយដ្ឋានជប៉ុនមួយកន្លែង ផ្ទះលេខ៣៦ កែងផ្លូវលេខ៤២២និងលេខ៦៣ ស្ថិតនៅខាងក្រោយព្រឹទ្ធសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបានបន្តថា ករណីឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យទុស្សេឆេះបង្គោលខ្សែភ្លើងខាងលើនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿងជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹកទាំង២រថយន្តទើបរលត់ មិនបង្កឱ្យមានគ្រោះថ្នាក់ ឬរាលដាលដល់លំនៅឋានប្រជាពលរដ្ឋជិតខាងឡើយ ៕
ចែករំលែកព័តមាននេះ