រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នាព្រឹកថ្ងៃទី០១ មីនា ២០១៦ នេះ នៅសាលាខណ្ឌប្ញស្សីកែវ មានរៀបចំពិធីប្រកាសតែងតាំងអភិបាលខណ្ឌថ្មី ដោយលោកជា ពិសី អតីតអភិបាលរងខណ្ឌ ត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌថ្មី ជំនួសលោកធុយ សាខន អភិបាលខណ្ឌចាស់ ដែលត្រូវចូលនិវត្តន៍ ។ ដោយឡែក លោកស៊ូ សោគន្ធ ពីមុនជានាយករដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌវិញ ។
ពិធីនេះ ស្ថិតក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ក្នុងឱកាសនោះដែរ លោកប៉ា សុជាតិវង្ស ក៏បានប្រសាសន៍ណែនាំផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់ ក្នុងបំពេញការងារឱ្យបានល្អប្រសើរ ដើម្បីប្រជាពលរដ្ឋទំនុកចិត្ត និងមានភាពកក់ក្តៅថែមទៀត ។
ចែករំលែកព័តមាននេះ