ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សមត្ថកិច្ច​ចាត់ការ​ឬ​អត់? រឿង​លោក​អភិបាលរង​ក្រុង​​គប់​ក្មេង​ស្រី​​របួស​ផ្ទៃ​មុខ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​​នៅ​​ព្រឹក​ថ្ងៃ​ទី​២៩​ កុម្ភៈ ២០១៦ ​នេះ​​ថា លោក​ឌី ពៅ អភិបាលរង​ក្រុង​បាត់​ដំបង បាន​​ទាញ​កំណាត់​​ចម្រៀក​ក្តារ​​គប់​ទៅ​លើ​កុមារី​ម្នាក់​ បណ្ដាល​ឱ្យ​​របួស​ប៉ោង​ភ្នែក​​ម្ខាង ដែល​គេ​​សង្ស័យ​​ថា ខឹង​កុមារី​នោះ​ឡើង​លេង​​លើ​​គំនរ​ខ្សាច់់​របស់​ខ្លួ​ន ​ដែល​ចាក់​នៅ​ក្បែរ​​ផ្ទះ ​។

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​​នៅ​​ព្រឹក​ថ្ងៃ​ទី​២៩​ កុម្ភៈ ២០១៦ ​នេះ​​ថា លោក​ឌី ពៅ អភិបាលរង​ក្រុង​បាត់​ដំបង បាន​​ទាញ​កំណាត់​​ចម្រៀក​ក្តារ​​គប់​ទៅ​លើ​កុមារី​ម្នាក់​ បណ្ដាល​ឱ្យ​​របួស​ប៉ោង​ភ្នែក​​ម្ខាង ដែល​គេ​​សង្ស័យ​​ថា ខឹង​កុមារី​នោះ​ឡើង​លេង​​លើ​​គំនរ​ខ្សាច់់​របស់​ខ្លួ​ន ​ដែល​ចាក់​នៅ​ក្បែរ​​ផ្ទះ ​។

បើ​តាម​​សមត្ថកិច្ច​ថា ហេតុ​ការ​ណ៍​​នេះ ​បាន​កើតឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ មកម្ល៉េះ ស្ថិតនៅ​ភូមិ​អង់ សង្កាត់​អូរ​​ចា ក្រុង​បាត់​ដំបង ប៉ុន្តែ​សំណុំរឿង​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចូលរួម​សមគំនិត ​ជាមួយ​លោក​អភិបាលរង​ក្រុង​​ ​មិន​ចាត់ការ​ឡើយ ។ បើ​ទោះជា​អាណា​​ព្យាបាល​​ក្មេង​ស្រី​រង​គ្រោះ​ បានទៅ​ដាក់​ពាក្យបណ្ដឹង​​នៅ​​អធិការ​នគរបាល​ក្រុង​រួច​​ហើយ​​ក្ដី ​។

កុមារី​រង​គ្រោះ​ឈ្មោះ​​និល ឡូង​អី អាយុ​៤​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។ រីឯ​​ជន​​បង្ក​ឈ្មោះ​ឌី ពៅ អាយុ​៤៧​​ឆ្នាំ មាន​តួនាទី​ជា​អភិបាល​រង​ក្រុង​បាត់ដំបង​ ។

ប្រភព​ឱ្យ​ដឹងទៀត​​ថា ដំបូង​ក្មេង​ស្រី​រង​គ្រោះ​ កំពុង​អង្គុយ​លេង​លើ​គំនរ​ខ្សាច់ ជាមួយ​កូនប្រុស​របស់​​លោក​អភិ​បាល​រង​ខាងលើ​​នោះ​​តែ​​​​ក្រោយមក​ ស្រាប់តែ​គេ​​ឮ​សំឡេង​ក្មេង​ស្រី​នោះ​​យំ លុះ​ឪពុក​នាង​ទៅ​សួរ​នាំ ស្រាប់តែ​ក្មេង​ស្រី​នោះ​ប្រាប់​​ថា «​អ៊ំ​ពៅ បាន​គប់​នាង​នឹង​​បន្ទះក្ដារ​» ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។

សាក្សី​នានា​ក៏​បាន​និយាយ​ដែរ​​ថា ក្មេង​ស្រី​នោះ​បាន​​លេង​លើ​​គំនរ​ខ្សាច់​ជាមួយ​ក្មេង​ប្រុស​​ឈ្មោះ​​ពៅ ពូ​ទាក់ ​ហៅ​តាក់ ​អាយុ​៤​ឆ្នាំ​ ដែរ ជា​កូនប្រុស​​លោក​ឌី ពៅ តែ​ទំនង​លោក​ឌី ពៅ ​ខឹង​នឹង​ក្មេង​ស្រី​នោះ​​ឡើង​​លេង​លើ​គំនរ​ខ្សាច់​របស់​ខ្លួន ទើប​ទាញ​កំណាត់​ចម្រៀក​ក្ដា​រ​គប់​ក្មេង​ស្រី​នោះ​តែ​ម្ដង បណ្ដាល​ឱ្យ​​ចំ​ប៉ោង​ភ្នែក​ខាងឆ្វេង​មួយ​ចំហៀង​ រហូត​ដល់​ត្រចៀក តែ​សំណាងល្អ​មិន​ចំ​ភ្នែក ​។

ក្រោយ​ពី​បង្ក​របួស​ស្នាម គេ​ឃើញ​លោក​អភិបាលរង​ក្រុង​រូប​នេះ​ បាន​ព្យាយាម​ទៅ​ជួប​សមត្ថកិច្ច​ដែល​គេ​សង្ស័យ​ថា ច​រចា​​គ្នា​បិទ​​សំណុំ​រឿង ហើយ​តាំងពី​ពេល​នោះ​មក ​សមត្ថកិច្ច​ហាក់ដូចជា​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ បើ​ទោះជា​អាណាព្យាបាល​ក្មេង​​ស្រី​រង​គ្រោះ បាន​ទៅ​​ដាក់​ពាក្យបណ្ដឹង​រួច​ហើយ​ក្ដី ​។

គេ​នៅ​ចាំ​តាមដាន​មើល​​ថា តើ​សមត្ថ​កិច្ច​​ចាត់​វិធានបែបណា? ហើយ​លោក​អភិបាលក្រុង​រូប​​នេះ នឹង​ចេញ​មុខ​ទ​ទូល​ខុស ​ត្រូវដែរ​​ឬ​យ៉ាង​ណា​? ​។