ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ Arsenal ម្នាក់​ជឿ​ថា Arteta នឹង​ក្លាយជា Arsene Wenger ទី​២

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បន្ត​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ក្រប​ខណ្ឌ Premier League ក្រោយ​ពី​បំបាក់​ក្រុម​មាន់​

អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បន្ត​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ក្រប​ខណ្ឌ Premier League ក្រោយ​ពី​បំបាក់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur នៅ​ក្នុង​ជំនួប North London Derby ដោយ​លទ្ធផល ៣-១ កាលពី​យប់មិញ​។

ជំនួប​ស​ប្តា​ហ៍​ទី​៦ ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Emirates គ្រាប់​បាល់​ជ័យជម្នះ​របស់​ម្ចាស់ផ្ទះ Arsenal សម្រេច​បាន​ដោយ​កីឡាករ Emile Smith Rowe, Pierre-Emerick Aubameyang និង Bukayo Saka​។ ខណៈ​ដែល​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ Spurs រកបាន​ដោយ​កីឡាករ Son Heung-Min​។

ឆ្លងកាត់​ការ​ប្រកួត​៦​ស​ប្តា​ហ៍​កន្លង​មក Arsenal ដែល​ធ្លាប់​នៅ​បាត់​តារាង បាន​រំកិល​ខ្លួន​ឡើង​មក​ចំណាត់ថ្នាក់​លេខ​១០ មាន​៩​ពិន្ទុ ដោយ​មាន​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Liverpool​។ ខណៈ Spurs ដែល​ធ្លាប់​នៅ​កំពូល​តារាង បាន​ធ្លាក់​មក​នៅ​លេខ​១១ មាន​៩​ពិន្ទុ​ផង​ដែរ​។

ជ័យជម្នះ​លើ Spurs គឺជា​ការ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​របស់ Arsenal ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta កំពុង​បង្ហាញ​ក្រុម​ខ្លាំង​រួម​លី​គ​ទាំងអស់​ថា ក្រុម​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រជែង​ជើងឯក​រដូវ​កាល​នេះ​។

តាម​រយៈ​លទ្ធផល​នេះ Gael Clichy អតីត​ខ្សែការពារ Arsenal ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Arsene Wenger និង​ធ្លាប់​លេង​ឱ្យ​ក្រុម Man City ពេល​ដែល Arteta នៅ​ជា​ជំនួយការ​របស់​លោក Pep Guardiola បាន​បង្ហាញ​ការ​ជឿជាក់​ថា Arteta នឹង​ក្លាយជា​លោក Arsene Wenger ទី​២ សម្រាប់​កាំភ្លើង Arsenal​។

Clichy បាន​ថ្លែងប្រាប់ BBC យ៉ាង​ដូច្នេះ​ថា «Arteta ទទួល​បាន​ចំនេះដឹង​យ៉ាងច្រើន​ពី​លោក Pep Guardiola​។ ហើយ​ខ្ញុំ​ជឿជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ គាត់​នឹង​អាច​ជា​លោក Arsene Wenger ទី​២​។ គាត់​នៅ​វ័យក្មេង ដូច្នេះ​គួរតែ​ទុក​ពេលវេលា​សម្រាប់​គាត់ ដើម្បី​បង្ហាញ​ថា អ្នក​គ្រប់​គ្នា​បាន​គិត​ខុស​លើ​គាត់​ហើយ​»៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ